ក្រោយពីបានទទួលព័ត៌មាននេះភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត បានចាត់ឲ្យលោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម ស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង១៤និង២០នាទី លោកអធិការបានចាត់ឲ្យកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រចុះស្រាវជ្រាវបង្រ្កាបជាក់ស្តែង ករណីលេងល្បែងស៊ីសង(បៀរ) មិនរាងចាល នៅចំណុច ផ្ទះឈ្មោះ ម៉ោង សុខេង ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនសង្ស័យចំនួន១១នាក់(ឃាត់ខ្លួន)៖
១-ឈ្មោះ ម៉ោង សុខខេង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាត់ដេរ
២-ឈ្មោះ យ៉ុង ចាន់ ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
៣-ឈ្មោះ ឈុន ស្រីនី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ
៤-ឈ្មោះ សឺន វណ្ណី ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
៥-ឈ្មោះ ជា ម៉ាឡែន ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
៦-ឈ្មោះ សេង ហ៊ាន ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ
៧-ឈ្មោះ យី ស្រីណែត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
៨-ឈ្មោះ ឡូញ ម៉ាទីន ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
៩-ឈ្មោះនូ ដា ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ
១០-ឈ្មោះ ជា ស្រីខា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
១១-ឈ្មោះ ម៉ោង សុខឿន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាត់ដេរ
អ្នកទាំង១១នាក់ មានទីលំនៅភូមិ ឃុំកើតហេតុ។
វត្ថុតាងចាប់យក៖
១-បៀរនីឡុងចំនួន៨៥សន្លឹក
២-ប្រាក់រៀលចំនួន ១៨៥០០រៀល
៣-ប្រអប់បៀរចំនួន០១
៤-សំបកធុងនំចំនួន០១
៥-សំបកកំប៉ុងទឹកដោះគោចំនួន០១
៦-កំរាលភួយចំនួន០១។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបន្តនីតិវិធី៕
0 Comments