កម្លាំងនគរបាលស្រុកស្អាងបង្ក្រាបទីតាំងជល់តាម Online ឃាត់ខ្លួន ១៦នាក់

 



(ខេត្តកណ្តាល) ដោយអនុវត្តជាប្រចាំតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវចុះបង្ក្រាបទីតាំងហាងលក់កាហ្វេ និងបេីកលេងល្បែងស៉ីសង(ជល់មាន់តាមOnline)និងមិនអនុវត្តតាមវិធានការរដ្ឋបាល ហេតុការណ៍នេះបានកើតឡើងថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២១:៤០នាទី ស្ថិតនៅគល់ស្ពានព្រែកខ្មែរ ភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ប្រតិបត្តិការនោះឃាត់ខ្លួនជនសង្ស័យបានចំនួន ១៦នាក់៖

.ឈ្មោះ រ៉េត សុខហៀង ភេទប្រុស អាយុ១៦ឆ្នាំ (បុគ្គលិក)

.ឈ្មោះ ង្វៀន ថាន់យាយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (បុគ្គលិក)

.ឈ្មោះ នួន សារ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ (បុគ្គលិក)

.ឈ្មោះ គង់ រុងរិទ្ធ ភេទប្រុស អាយុ៤៤ឆ្នាំ (អ្នកលេង)

.ឈ្មោះ ស៊ុន ប៊ុនសុង ភេទប្រុស អាយុ៣៣ឆ្នាំ (អ្នកលេង)

.ឈ្មោះ វង់ វ៉ាយ ភេទប្រុស អាយុ៣៣ឆ្នាំ (អ្នកលេង)

.ឈ្មោះ សយ ណុប ភេទប្រុស អាយុ៤៣ឆ្នាំ (អ្នកលេង)

.ឈ្មោះ ស្រេង លីឆាយ ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកលេង)

.ឈ្មោះ ឃុន គីមហួ ភេទប្រុស អាយុ១៨ឆ្នាំ (អ្នកលេង)

១០.ឈ្មោះ សឿន គីម ភេទប្រុស អាយុ៣៧ឆ្នាំ (អ្នកលេង) 

១១ឈ្មោះ ផុន សុភាន់ ភេទប្រុស អាយុ៣៦ឆ្នាំ (អ្នកលេង)

១២.ឈ្មោះ វុទ្ធោ ភារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ (អ្នកលេង)

១៣ឈ្មោះ ជឿន ចំនិត ភេទប្រុស អាយុ៣៤ឆ្នាំ (អ្នកលេង)

១៤ឈ្មោះ ធឿន គីមហួត ភេទប្រុស អាយុ២២ឆ្នាំ (អ្នកលេង)

១៥ឈ្មោះ ជួរ វិចិត្រ ភេទប្រុស អាយុ៤២ឆ្នាំ (អ្នកលេង)

១៦ឈ្មោះ ឈាង តិចម៉េង ភេទប្រុស អាយុ៣០ឆ្នាំ (អ្នកលេង)

វត្ថុតាងចាប់យក៖

.ទូរទស្សន៍ចំនួន ០៤ គ្រឿង

.ម៉ូនីទ័រ(កុំព្យូទ័រ)ចំនួន ០៦ គ្រឿង

.កៅអី ជ័រចំនួន ២០

.តុឈេី ចំនួន ០៣

.ម៉ូតូចំនួន ១១គ្រឿង។


តាមសមត្ថកិច្ចឲ្យដឹងថាកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មានហាងលក់កាហ្វេ មួយកន្លែងលួចបេីកលេងល្បែងស៉ីសងខុសច្បាប់(ជល់មាន់Online) នៅចំណុចគល់ស្ពានព្រែកខ្មែរ ស្ថិតនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល  លុះនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២១:៤០នាទី កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគបាលខេត្តកណ្តាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង បានចុះទៅដល់ទីតាំងកើតហេតុ ឃើញមានការបើកប្រមូលផ្តុំជួបជុំគ្នានៅហាងកាហ្វេកំពុងលេងល្បែងស៉ីសងខុសច្បាប់ (ជល់មាន់Online)ដោយមាន ទូរទស្សន៍ចំនួន ០៤គ្រឿង កំពុងចាក់បញ្ចាំង មាន់ជល់ និងមានមនុស្សចំនួន ១៦នាក់ កំពុងលេងល្បែងភ្នាល់ជល់មាន់។


ជនសង្ស័យចំនួន ១៦នាក់ និងវត្ថុតាងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕

Post a Comment

0 Comments