ដោយមានការយកចិត្តទុកដាក់ពីសុខទុក្ខមន្រ្ដី លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានចាត់តាំងលោកវរសេនីយ៍ទោ តន់ រ៉ាវុធ អធិការរង និង លោកវរសេនីយ៍ទោ ប៊ុនណាន អធិការរង ចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ តី សុវណ្ណារ៉េត អធិការរង ទទួលផែនសណ្តាប់ធ្នាប់ ចរាចរណ៍ ដែលកំពុងមានជម្ងឺប្រចាំកាយ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងនាំយកថវិកាចំនួន ១.៦៦០.០០០៛ ( មួយលាន ហុកសិបប្រាំមួយម៉ីនរៀល ) ដើម្បីជួយសម្រាលដល់ការព្យាបាលនេះ ៕
0 Comments