គេហទំព័រ មួយរៀល

ល្បែងស៉ីសងនៅទល់មុខអធិការខណ្ឌមានការប្រមូលផ្ដុំមនុស្សច្រើនស្របពេលកូវីដថ្មីរីករាលដាល




ភ្នំពេញ៖ បច្ចុប្បន្នឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកំពុងបន្តយ៉ាងយកចិត្តទុកដាក់ពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បទល្មើសល្បែងស៉ីសងគ្រប់ប្រភេទត្រូវតែបង្ក្រាប់អោយខានតែបាន គ្រប់មូលដ្ឋានទាំង១៤ខណ្ឌ និងយកចិត្តទុកដាក់បំផុសឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួម ៣កុំ ៣ការពារ របស់រដ្ឋាភិបាល និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរដើម្បីចូលរួមកាត់ផ្ដាច់ការឆ្លងរីករាលដាលនូវជម្ងឺcovid19 នេះ អាចឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះបានជោគជ័យ។ តែផ្ទុយទៅ អាជ្ញាធរខណ្ឌឬស្សីកែវ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌ មិនបានយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី និងឯកឧត្តម  ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញឡើយ។


ជាក់ស្ដែងទីតាំងល្បែង internet online keno (តូចធំឡូតូ ឆ្នោត៥ខ្ទង់ មានជាច្រើនទីតាំង តាមការហ្វេ យី៩៩៩គីឡូ៧ ហាងការហ្វេគ្មានយីហោ ខាងជើងអធិការខណ្ឌ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ នៅចំណុចទល់មុខអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ស្ថិតនៅសង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សី រាជធានីភ្នំពេញ។


ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៉ីសង សំនូមពរដល់អាជ្ញាធរមូលដ្ឋានសង្កាត់ ក៏ដូចអាជ្ញាធរខណ្ឌឬស្សីកែវទាំងមូលគួរមានវិធានការចំពោះទីតាំងអស់នេះផង ដោយជាក់ស្ដែងទីតាំងទាំងនោះ មានការប្រមូលផ្ដុំមនុស្សច្រើន ទាំងថ្ងៃទាំងយប់ មិនបានរក្សាគំលាត និងអនុវត្តវិធានរបស់ក្រសួងសុខាភិបាលឡើយ។

Post a Comment

0 Comments