នាព្រឹកថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង៣០នាទីក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ខ្លួន ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុលប្រធានក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ និង លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ នៅសាលប្រជុំB សាលាខណ្ឌប្ញស្សីកែវ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ធុយ សុខន និង លោកជំទាវ ចាន់ នីឡា សមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ , លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខណ្ឌ , លោកនាយក-នាយករងរដ្ឋបាលខណ្ឌ , លោកអធិការរងនគរបាលខណ្ឌ , លោកមេបញ្ជាការរង អ.ហ ខណ្ឌ , លោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ , លោកប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌទាំង១១ , លោកប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌ , លោកប្រធានការិយាល័យស្រុកប្រតិបត្តិមេគង្គ , ក្រុមលេខាធិការ , លោក លោកស្រីប្រធាន-តំណាងប្រធានក្រុមប្រឹក្សាសង្កាត់ ទាំង០៧ និងប្រធានសណ្ដាប់ធ្នាប់ខណ្ឌ សរុបចំនួន ៥៥ នាក់។
កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈចំនួន ០៥ មានដូចខាងក្រោម ៖
១- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៦ (កាលពីថ្ងៃទី៣០ ខែកក្កដា
ឆ្នាំ២០២១) របស់ ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ អាណត្តិទី៣ ។
២- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២១ របស់ រដ្ឋបាលខណ្ឌឫស្សីកែវ។
៤- ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ដ្រីរាជការប្រចាំខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌឫស្សីកែវ។
៥- បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ បានបញ្ចប់ នៅវេលាម៉ោង ១០ និង ១០ នាទីព្រឹក ប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាលបំផុត៕
0 Comments