គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

តស៊ូណាស់អារឿងខុសច្បាប់លួចឆាប់ធ្វើមានហ្មងជាង១០ម៉ឺនដុល្លា



ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលជំនាញបានការស្រាវជ្រាវបង្ក្រាបករណី អំពើចោរកម្ម (លួចទូរដែកមួយករណីកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១  


របាយការណ៍បញ្ជាក់ថានៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២ និង ៣០នាទី មានបុរសជនជាតិចិនម្នាក់បានមកដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៣ទៀបភ្លឺ មានចោរបានលួចចូលទៅក្នុងបន្ទប់លេខ8720 នៃកាស៊ីណូឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយធ្វើសកម្មភាពលួចទូរដែក ០១គ្រឿង គេចខ្លួនបាត់ ដោយនៅក្នុងទូរដែកនោះមានលុយ ១១០,០០០$ (ដប់មួយម៉ឺនដុល្លារអាមេរិកនិងនាឡិការដៃ ០១គ្រឿង  


បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង២០ និង ០០នាទី ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់  


    បច្ចុប្បន្នជនសង្ស័យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរតាមនិតិវិធី 

Post a Comment

0 Comments