ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និង លោកជំទាវ ដែលបានចូលរួមចំណែកជាវិភាគទាន នូវថវិកាចំនួន ១០០.០០០ ដុល្លា (មួយរយពាន់ដុល្លាអាមេរិក) ដើម្បីសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ៣៣ម៉ែត្រ x ៩០ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារព្យាបាលនេះអាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលបានចំនួន ៣៥៦ គ្រែ (គ្រែ០១ជាន់) ឬអាចបានចំនួន ៧១២ គ្រែ ប្រសិនប្រើគ្រែ០២ជាន់៕
0 Comments