Muyreal -News

Muyreal -News
Muyreal -News

សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាម ពិសី លីហួរវេរលុយ

 



ភ្នំពេញ៖ ទីតាំងកត់កន្ទុយលេខឆ្នោតវៀតណាមមួយកន្លែង

ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដោយបញ្ជាផ្ទាល់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកចុះបង្ក្រាបនៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅកន្លែង (ពិសី លីហួរវេរលុយផ្ទះលេខ១០២ផ្លូវ១២២ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ 


ក្នុងប្រតិបត្តិការបង្ក្រាបសមត្ថកិច្ចឃាត់ខ្លួនបានមនុស្ស៥នាក់ 

ស្ត្រីចំនួន០២នាក់ជាអ្នកកត់ឆ្នោត និង មនុស្សចំនួន០៣នាក់ទៀតជាក់អ្នកមកចាក់ឆ្នោត រួមទាំងដកហូតបានវត្ថុតាងបានមួយចំនួន 


បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនជនពាក់ព័ន្ធបណ្តោះអសន្ន នៅអធិការដ្ឋានគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី 

Post a Comment

0 Comments