ជិះម៉ូតូពីខេត្តកំពង់ធំស្វែកការងារធ្វើតែអកុសលត្រូវរថយន្តបុកម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់



ភ្នំពេញ៖ រថយន្តមួយគ្រឿងបើកបរល្បឿនលឿនដូចហោះទៅបុកពីក្រោយម៉ូតូពេញទំហឹងបណ្ដាលឱ្យម្ចាស់នឹងម៉ូតូផ្លោងខ្ទាតធ្លាក់ទៅចូលក្នុងប្រឡាយទឹកស្លាប់ម្នាក់ និង២នាក់ទៀតដែលជាអ្នករួមដំណើរជាមួយរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យភ្លាមផងដែរ 


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង០០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ តាមបណ្ដោយមហាវិថី ឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ 


សពជនរងគ្រោះមាន ឈ្មោះ គង់ សីហា ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើត រស់នៅភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានកូន០១ ប្រពន្ធធ្វើការជាកម្មការិនីរោងចក្រនៅឯទីក្រុងភ្នំពេញ បច្ចុប្បុន្ន រស់នៅខាងប្រពន្ធ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ 


រីឯជនរងគ្រោះចំនួន២នាក់ទៀត ដែលរងរបួសធ្ងន់នោះមកដល់ពេលនេះមិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ កំពុងតែសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ 

Post a Comment

0 Comments