គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

មុខសញ្ញាបទល្មេីសគ្រឿងញៀនម្នាក់ត្រូវបាននគរបាលជំនាញបញ្ជូនទៅតុលាការ​




កំពង់ស្ពឺ​ ក្រោយប្រតិបត្ដិការបង្រ្កាបមុខសញ្ញាគ្រឿងញៀនម្នាក់​ ដែលកំលាំងរបស់អធិការដ្ឋាននគរបាលស្រុកឧដុង្គសហការស្រាវជ្រាវរហូតឈាដល់ការបង្រ្កាបជាក់ស្ដែងចាប់យកបានវត្ថុតាងថ្នាំញៀនចំនួន០៣កញ្ចប់ (១តូចនិង២ធំស្មើនិងទម្ងន់២០៣,៦៤ ក្រាម រួមជាមួយទូរស័ព្ទដៃ ២គ្រឿង​ កាលពីថ្ងៃទី២៧/០៨/២០២១ វេលាម៉ោង ១៨:០០នាទី កន្លងទៅ​ នៅចំណុចភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ​ ខេត្ដកពង់ស្ពឺ​  


តាមរបាយការណ៍អធិការដ្ឋាននគរបាលស្រុកឧដុង្គ មុខសញ្ញាសង្ស័យខាងលេីឈ្មោះ មាស ថន ភេទប្រុស អាយុ ៥៦​ ឆ្នាំ នៅភូមិរំចេក៤ ឃុំរតនៈ​ ស្រុកបាត់ដំប ខេត្តបាត់ដំបង​ មុខរបរ​ មិនពិតប្រាកដ 


បន្ទាប់ពីដំណើរការនីតិវិធី​​សាកសួរ​ និងចម្លេីយរបស់មុខសញ្ញា​ សមត្ថកិច្ចបានស្នេីសុំការដឹកនាំសម្របសម្រួលនីតិវិធីពីរតំណាងអយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺចុះពិនិត្យរួមគ្នាឆែកឆេរបន្ទប់ជួលលេខ​ ១០​ នៅផ្ទះសំណាក់​ យីហោហេបភី ភូមិកន្ទោកជើងសង្កាត់កន្ទោក​ ខណ្ឌកំបូល រាជធានីភ្នំពេញ (បានកិច្ចសហការល្អពីថៅកែម្ចាស់សំណាក់)​ លទ្ធផលជាក់ស្ដែងរកឃេីញវត្ថុតាងនិងចាប់យក​ 

គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ០១ថង់ធំទម្ងន់៦៧៣,៦៤ ក្រាម 

-ម្សៅពណ៌លឿង ០១ ថង់តូច

 -ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង

 #សរុប 

 -គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ០៣កញ្ចប់និង០១ថង់ មានទម្ងន់ ៨៧៧,២៨ ក្រាម

 -ម្សៅពណ៌ លឿង ០១កញ្ចប់ ទម្ងន់ ,៨២ ក្រាម​(សង្ស័យជាគ្រឿងញៀន)

 -ទូរស័ព្ទដៃ ០២គ្រឿង

 - ជញ្ជីង ០១គ្រឿង


បច្ចុប្បន្នមុខសញ្ញាសង្ស័យរួមជាមួយវត្ថុតាង​ ត្រូវបានសមត្ថកិច្ចជំនាញបានកសាសំណុំរឿងបញ្ជូនទៅអយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ចំណាត់ការបន្ត៕

Post a Comment

0 Comments