Muyreal -News

Muyreal -News
Muyreal -News

សោកស្តាយណាស់សូម្បីតែអ្នកគ្រូពេទ្យអាវសក៏ទទួលមរណភាពដែរ



ខេត្តព្រះសីហនុ៖ អ្នកគ្រូពេទ្យម្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ក្នុងខេត្តព្រះសីហនុបានទទួលមរណភាពកាលពីយប់ ថ្ងៃ២៩ ខែសីហា ឆ្នាំ២០២១ ពេលនាំយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ  


មរណភាពរបស់អ្នកគ្រូពេទ្យរូបនេះ បើយោងតាមក្រុមវេជ្ជបណ្ឌិតមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបញ្ជាក់ថា គាត់មានវិជ្ជមានជំងឺកូវីដ១៩ 


អ្នកគ្រូពេទ្យដែលទទួលមរណភាពនេះ មានឈ្មោះ អ៉ឹម ស្រីនិ អាយុ២៨ឆ្នាំ ជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ 


បើតាមក្រុមគ្រូពេទ្យរួមអាជីពឲ្យដឹងដែរថាអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះដំបូងបានព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរ ក៏ត្រូវបានបញ្ជូនទៅព្យាបាលបន្ត នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រីមៀមសែនសុខ បានតែរយៈពេល២ថ្ងៃ អ្នកគ្រូពេទ្យរូបនេះបានក៏ទទួលមរណភាព ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន 

 

លោកជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលក៍មានប្រសាសន៍ប្រាប់បណ្តាញផ្សព្វផ្សាយ អំពីមរណភាពរបស់អ្នកគ្រូពេទ្យរូបនេះ ជាមួយនឹងការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផងដែរ ហើយជាមួយគ្នានេះ លោកជំទាវ ពេជ ចន្ទមុន្នី ក្នុងនាមក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ រួមទាំងមិត្តភក្តិដែលជាគ្រូពេទ្យ បានបង្ហោះសារសម្តែងនូវការស្តោកស្តាយ ចំពោះការបាត់បង់អ្នកគ្រូពេទ្យឈ្មោះ អ៉ឹម ស្រីនិ និងចាត់ទុកមរណភាពនេះ គឺជាការលះបង់ដើម្បីជាតិ និងសូមឲ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ 

Post a Comment

0 Comments