អតីតរដ្ឋមន្រ្តីក្រសួងព័ត៏មាននិងទូរគមនាគមន៍នៃរដ្ឋាភិបាលអាហ្វហ្កានីស្ថាន លោក សាយីដ សាដាអាត (Sayed Sadaat) បានភៀសខ្លួនទៅប្រទេសអាឡឺម៉ង់កាលពីខែធ្នូ ២០២០ មុនពេលពួកតាលីបង់ឡើងកាន់អំណាច និងបានប្រកបមុខរបរជាអ្នកដឹកអីវ៉ាន់តាមកង់ឲ្យអតិថិជននៅក្នុងប្រទេសអាឡឺម៉ង់ ។
ក្នុងវ័យ៤៩ឆ្នាំ លោក សាយីដ សាដាអាត គឺជាវិស្វករអេឡិច ត្រូនិក លោកបានឡើងកាន់តំណែងជារដ្ឋមន្រ្តីកាលពីឆ្នាំ ២០១៨ និងដោយការមិនពេញចិត្តនឹងការដឹកនាំរដ្ឋាភិបាលអាហ្វហ្កានីស្ថាន លោកក៍បានលាលែងតំណែង និងចេញទៅរស់នៅក្នុងប្រទេសអាឡឺម៉ង់ ៕
0 Comments