គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ប៉ុនប៉ងមនុស្សឃាតកាប់សម្លាប់ទៅលើបុរសម្នាក់រងរបួសធ្ងន់



ជនសង្ស័យឈ្មោះ ពេជ្រ ដេវីត ហៅ វីត ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅតូបលេខ១០ ផ្លូវ១៥៣ សង្កាត់បឹងព្រលិតខណ្ឌ៧មករា រាជធានីភ្នំពេញ បានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្មកាប់ចំសៀតផ្កាខាងស្តាំត្រូវ២កាំបិតបុ័ងតោទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ហើយបានយកខ្សែករមាសចំនួនមួយតំទ្បឹងពីជនរងគ្រោះទៀត នឹងបានរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង១៩ល្ងាច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។


 បន្ទាប់មកជនសង្ស័យបានទៅសំងំលាក់ខ្លួននៅផ្ទះយាយ នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល 


តាមការចង្អុលបង្ហាញបញ្ជាឲ្យចូលខ្លួនតាមដីការ តំណាងអាយ្យការសាលាដំបូងរាជធានីភ្នំពេញ តាមការបញ្ចាផ្ទាល់ដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានី បានបញ្ជាផ្ទាល់អោយលោកវរសេនីយ៍ទោ លី គឹមស័ក្ត ដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនរគបាករាជធានីភ្នំពេញ និងបានសហការជាមួយកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង ប៉ុស្តិ៍បឹងខ្យាង ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ ដេវីត នៅចំណុចផ្ទះយាយ នៅវេលាម៉ោង១៣រសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ 


ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់ 

Post a Comment

0 Comments