ក្រុមចោរឆក់ពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់និងម្នាក់ទៀតគេចខ្លួនបាត់ស្រមោល



បន្ទាយមានជ័យ៖ ជនសង្ស័យមានជំនាញខាងឆក់កាបូបពីប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែតរួមជាមួយនឹងបក្ខពួក ០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នឹងម្នាក់ទៀតដឹងមុន ត្រូវបានរត់គេចខ្លួន មកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកុំពុងតែស្វែងរកនិងស្រាវជ្រាវចាប់ខ្លួនម្នាក់ទៀតដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់។


នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ជនសង្ស័យទាំង០២នាក់រួមជាមួយនឹងម៉ូតូ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនខ្លួនទៅឲ្យកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ 


យោងតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក សៅ សា រឿន អធិការ នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយពីបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចមក លោកបានដឹកនាំកម្លាំងចុះបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ធាននគរបាលខេត្តបន្ទាយមានជ័យ ក៍ដូចជាមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណា រ៉េត ដែលជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវអស់រយៈពេល០២ថ្ងៃ ទើបឈានទៅដលការចាប់ខ្លួនជនសង្ស័យទាំង០២នាក់បានសម្រេច ចំពោះបក្ខពួកគេម្នាក់ទៀតដឹងមុនត្រូវបានរត់គេចខ្លួនបាត់តែម្ដង។


លោក វរសេនីយ៍ឯក សៅ សារឿន បានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះទី០១ៈមាន ឈ្មោះ សួរ ភាក់ ណាហៅ មេឃ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅក្នុងសណ្ឋាគារហាក់ហួត នឹងទី០២ៈមាន ឈ្មោះ លី មករា ហៅ ម៉ាប់ ភេទប្រុសអាយុ១៧ឆ្នាំ ជនសង្ស័យទាំង០២នាក់ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន០១ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ 


ក្រោយមក លោកអធិកាបានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនសង្ស័យ ទាំង០២នាក់រួមជាមួយនឹងបក្ខពួករបស់គេម្នាក់ទៀតដែលបានរត់គេចខ្លួនទៅនោះ បានធ្វើសកម្មភាពឆក់កាបូប ពីប្រជាពលរដ្ឋជាលើកចុងក្រោយ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ គឺបានឆក់កាបូបពីជនរងគ្រោះម្នាក់មាន ឈ្មោះ អូនចន្រ្ទា ភេទស្រី អាយុ៣២ឆ្នាំ សព្វថ្ងៃស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ 


សម្ភារៈដែលត្រូវចោរឆក់កាបូបយកទៅបាត់នោះរួមមាន ប្រាក់បាតចំនួន៣០០បាត(បីពាន់បតលុយខ្មែរចំនួន៥០០០០រៀល(ប្រាំមុឺនរៀលនិងអត្តសញ្ញាណប័ណ្ណចំនួន០១ កាតចាក់វ៉ាក់សាំងចំនួន០១សន្លឹក នឹងទូរសព្ទដៃម៉ាកអាយហ្វូន៨ផ្លាស់ពណ៌សមានចំនួន០១មួយគ្រឿង និងសំភារៈប្រើប្រាស់ផ្សេងៗអស់មួយចំនួនទៀតផងដែរ 


ក្រោយពេលនាំខ្លួនជនសង្ស័យយកទៅធ្វើការសាកសួរ ពួកគេបានសារភាពប្រាប់ថាពិតជាបានជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតបានជាញឹកញាប់ពិតប្រាកដមែន តែអ្នកជំនាញខាងឆក់ខ្លាំងជាងគេនោះ គឺ ឈ្មោះ និចភេទប្រុស អាយុ១៧ឆ្នាំ ឥឡូវនេះរូបគេកំពុងតែរត់គេចខ្លួនបាត់ទៅហើយ 

Post a Comment

0 Comments