គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ទីតាំងល្បែងស៊ីសងតាមអ៊ីនធើណេតយីហោ Z Z ដកស្លាកយីហោចេញ ក្រោយសមត្ថកិច្ចចុះបង្ក្រាប២លើក បើកវិញហើយ មិនដឹងថាម្ចាស់ទីតាំងខ្លាំង រឺក៏អាជ្ញាធរមិនដឹង

ភ្នំពេញ ៖ ល្បែងស៊ីសងភ្នាល់ចាក់បាល់ តាមប្រព័ន្ធអ៊ីនធើណេត ដែលសមត្ថកិច្ចចុះបង្ក្រាបនាពេលកន្លងមកឥឡូវបើកដំណើរលេងឡើងវិញហើយយ៉ាងគគ្រឹកគគ្រេង មិនដឹងថាម្ចាស់ទីតាំងខ្លាំង រឺក៏អាជ្ញាធរអសមត្ថភាពក្នុងការចុះបង្ក្រាបហាក់មិនខ្វល់ និងច្បាប់សូម្បីតែបន្ដិចសោះឡើយ ។

ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងល្បែងស៊ីសងភ្នាល់ចាក់បាល់មួយនេះស្ថិតនៅផ្ទះគ្មានលេខ យីហោ Z Z តែឥឡូវដកស្លាកយីហោចេញហើយ ផ្លូវ156 កែងខាងលិច ផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ទីតាំងអ៊ីនធើណេតនេះបើកដំណើរការយូរឆ្នាំមកហើយ នាពេលកន្លងមកក៏ឃើញមានសមត្ថកិច្ចចុះមកបង្ក្រាប២ដងរួចមកហើយដែរ តែបានមួយដង្ហើមចង្រិត ទីតាំងល្បែងស៊ីសងតាមអនឡាននេះបើកលេងវិញដដែល មិនដឹងថាសមត្ថកិច្ចមូលដ្ឋានខ្សោយរឺក៏ម្ចាស់ខ្លាំងបានជាបង្ក្រាបហើយបើកវិញបាន ដែលបង្កភាពអណាធិបតេយ្យនិងភាពភ័យខ្លាចដល់ប្រជាពលរដ្ឋព្រោះទីតាំងប្រមូលផ្ដុំទៅដោយក្មេងស្ទាវមិនតែប៉ុណ្ណោះទីតាំងនេះអាចជាកន្លែងប្រើប្រាស់និងចែកចាយគ្រឿងញៀនទៀតផង។

ប្រជាពលរដ្ឋដែររស់នៅក្បែរទីនោះមានការព្រួយ បារម្មណ៏យ៉ាងខ្លាំងចំពោះសុវត្ថិភាព ទ្រព្យសម្បត្តិដូចជា ម៉ូតូ ឡាន ដែលពួកគាត់តែងតែចតនិង ទុកចោលនៅមុខផ្ទះ ។

ល្បែងស៊ីសងជាប្រភពបង្កើតអោយមាន ដូចជា ការប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ អំពើចោរឆក់ ចោរលួច ចោរប្លន់ និងអំពើកាប់សំលាប់ ជាដើម។ល។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ប្រហែលជាអាជ្ញាធរនិងសមត្ថកិច្ចធ្លាប់ បានទទួលលាភសក្ការ:និងផលប្រយោជន៏អ្វី អំពីផ្ទះណេតបង្កប់ល្បែង ស៊ីសងខាងលើនេះហើយ បានជាធ្វើមិនដឹងមិនឮយ៉ាងដូច្នេះ ! ដើមី្បឆ្លើយតបទៅនិង គោលនយោបាយ ភូមិសង្កាត់ មានសុវត្ថិភាពទាំង៩ចំណុចរបស់ រាជរដ្ឋាភិបាល ប្រជាពលរដ្ឋសំណូមពរ សូមអោយអាជ្ញាធរនិងសមត្ថកិច្ច ក្នុងសង្កាត់ផ្សារដេប៉ូទី១ និងខណ្ឌទួលគោក មេត្តាមានវិធានការ ទប់ស្កាត់និងបំបាត់អោយបានទាន់ពេលវេលាផង…ទាន ។

សូមបញ្ជាក់ផងដែរថាទីតាំងអ៊ីនធរណេតបើកបង្កប់ល្បែងស៊ីសងបើកដំណើរការបានយ៉ាងរលូនបើទោះបីអភិបាលរាជធានីភ្នំពេញចេញបទបញ្ជារអោយអាជ្ញាធរទាំង១៤ខណ្ឌចុះបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទដែលជ្រកក្រោមស្លាកអ៊ីនធឺរណេតយ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយហាក់ដូចជាមិនខ្លាចញញើតពីសេចក្ដីណែរនាំរបស់ឯកឧត្ដមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឡើយ។

ប្រជាពលរដ្ឋស្នើសុំដល់លោក ឯក ឃុនឌឿននៃគណៈអភិបាលខណ្ឌទួលគោកសូមមេត្តាមានវិធានការចុះពិនិត្យនិងបង្ក្រាបទីតាំងទាំងនេះផងព្រោះបទល្មើសកើតមានរាល់ថ្ងៃគឺកើតចេញពីល្បែងស៊ីសងទាំងនេះឯង៕



Post a Comment

0 Comments