ទីតាំងអ៉ីនធឺណេត​ បង្កប់​ល្បែង​ស៊ី​សង​ភ្នាល់បាល់ ជ្រកក្រោមស្លាកTK បើកដំណើរការយ៉ាងរលូន អាជ្ញាធរមិនបង្ក្រាប បង្កការសង្ស័យយ៉ាងច្រើនពីមហាជន



ភ្នំពេញ៖​ ទីតាំងអ៉ឺនធឺណេតបង្កប់ល្បែងស៊ីសងភ្នាល់បាល់​​មួយកន្លែងបើកលេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យជាយូរឆ្នាំមកហើយប៉ុន្តែពលរដ្ឋឆ្ងល់ថាហេតុបានជាអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញណាចុះបង្ក្រាប ដែលពួកគាត់សង្ស័ថា ម្ចាស់ទីតាំងមួយនេះ អាចឲ្យលាភសការៈទៅសមត្ថកិច្ចទាំងនោះ ទើបគ្មានការបង្រ្កាបបែបនេះ ​ ជាក់ស្ដែងទីតាំងខាងលេីស្ថិតនៅតាមបណ្ដោ​ ផ្លូវ៤៧៨កែង១៥៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមនរាជធានីភ្នំពេញ។


គួរបញ្ជាក់ថា រាល់ល្បែងស៊ីសងខុសច្បាប់ទាំងអស់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុចដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធអនុវត្តឲ្យមានប្រសិទ្ធភាព។


មហាជនទូទៅ និងប្រជាពលរដ្ឋនៅក្បែរទីតាំងខាងលើកំពុងរងចាំមើលចំណាត់ការរបស់លោក ថេង សុថុល អភិបាលខណ្ឌចំការមនទើបតែឡើងមកកាន់តំណែងថ្មី និងលោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន តេីនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងដុះស្លែមួយនេះបែបណា?


ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយ គឺជាមូលហេតុនៃអំពើចោរកម្ម​ 


ប្រជាពលរដ្ឋបានស្នើរដល់លោក ថេង សុថុល អភិបាលខណ្ឌចំការមន ​​និងលោក យិន សាន អធិការនគរបាលខណ្ឌ មេត្តាជួយពិនិត្យកម្លាំងក្រោមឱវាទដែលប្រចាំនៅសង្កាត់បឹងត្របែកផង ក៏ដូចជាមានវិធានការចំពោះទីតាំងល្បែងខុសច្បាប់ទាំងនេះ។ ព្រោះល្បែងខុសច្បាប់ទាំងនេះ ក៏អាចជាដើមហេតុដែលធ្វើឱ្យមានភាពអសន្តិសុខសង្គម កើតមានអំពើលួច ឆក់ ប្លន់ និងករណីឃាតកម្មផ្សេងៗជាដើម 

Post a Comment

0 Comments