មហាជនជាច្រើនកំពុងតែចាប់អារម្មណ៏ទៅអ្នកឡេដ៏ល្បីម្នាក់ឈ្មោះ សេង ស្រីរ័ត្ន ហៅ Love Riya ដោយចង់ដឹងថាអ្វីដែល កើតឡើងថ្មីៗនេះ ជាករណីចោរកម្ម ពិតមែន ឬ ជាការសម្តែង ដើម្បីទាញ យកប្រជាប្រិយភាព ? ។
ចំពោះរឿងនេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នេះថា ករណីនេះ លោកនឹងអោយសមត្ថកិច្ចជំនាញ ហៅ Love Riya មកសួរនាំបន្ថែម ដើម្បីចង់ដឹងច្បាស់ថា ករណីចោរកម្ម ពិតមែន ឬជាការសម្តែង ។
ទោះបីយ៉ាងណា ពេលនេះមជ្ឈដ្ឋានជាច្រើន កំពុងរង់ចាំ លទ្ធផលស៊ើបអង្កេត របស់សមត្ថកិច្ច ដើម្បីចង់ដឹងច្បាស់ ថាករណីនេះ ជាករណីចោរកម្ម ពិតមែន ឬ ជាការសម្តែងរបស់កញ្ញា Love Riya ។
សូមជម្រាបផងដែរ ថាអ្នកលក់ឡេខាងលើនេះ បានស្រែកក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា មានចោរគាស់យកលុយអស់ ៣០មុឺនដុល្លារអាមេរិក ប៉ុន្តែក្រោយមកទើបសមត្ថកិច្ចរកឃើញថា អ្វីមិនដូចដែលនាងបាននិយាយនោះទេ៕
សូមមើលរូបភាពខាងក្រោម៖
0 Comments