អ្នកស្លាប់ដោយសារជំងឺ Covid-19 នៅប្រទេសវៀតណាម កើនដល់៥នាក់ និងឆ្លងកើនដល់៦២០នាក់

(វៀតណាម)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសឲ្យដឹងថា អ្នកស្លាប់ដោយសារជំងឺ Covid-19 នៅវៀតណាម កើនដល់៥នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៦២០នាក់ នេះបើយោងតាមសារព័ត៌មានរបស់វៀតណាមចេញផ្សាយថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០។

បច្ចុប្បន្ននេះអាជ្ញាធរវៀតណាម បាននឹងកំពុងត្រៀមធ្វើតេស្ត ទៅលើប្រជាជនទាំង១.‌១លាននាក់នៃទីក្រុងដាណាង (Danang) ដែលជាកន្លែងចំណុចកណ្តាលថ្មីនៃការផ្ទុះរាលដាលជំងឺកូវីដ១៩ របស់ប្រទេសវៀតណាម។ សមត្ថភាពនៃការធ្វើតេស្តត្រូវបានអាជ្ញាធរអះអាងថា នឹងបង្កើនឲ្យទៅដល់ចន្លោះ៨ពាន់- ១ម៉ឺនក្នុងមួយថ្ងៃ ដោយពួកគេគ្រោងធ្វើតេស្តប្រជាជនទាំងអស់ដែលរស់នៅក្នុងទីក្រុងនេះគឺ១.១លាននាក់។

វៀតណាមក៏បានរកឃើញករណីឆ្លង COVID-19 ថ្មីៗនៅតាមទីក្រុងដទៃទៀតរួមមាន៖ ហាណូយ និងហូជីមិញ ដែលពាក់ព័ន្ធជាមួយការរាតត្បាតនៅដាណាងផងដែរ៕

Post a Comment

0 Comments