ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង ១១:៣៥នាទី នៅលេីផ្លូវលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ ១៣៣~១៣៤ ដែលស្ថិតនៅភូមិពូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីអគ្គិភ័យឆេះរថយន្តចំនួន ០១គ្រឿង។
ភ្លាមៗនោះ ជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យខេត្ត បានចេញរថយន្តចំនួន ០២គ្រឿង កម្លាំងអធិការស្រុក និងកម្លាំងប៉ុស្តិ៍រមនា បានសហការ ជួយបាញ់ពន្លត់អស់ទឹកចំនួន ០២ឡាន បានរលត់ទាំងស្រុង ចំណែករថយន្តនោះឆេះអស់ទាំងស្រុង។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដោយសារ រថយន្តឆ្លងភ្លើងពីក្បាលអាគុយ បណ្តាលអោយឆេះតែម្តង។ ប្រភព បានបន្តថា អ្នកបើករថយន្តឈ្មោះ ថុង ថា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រថយន្តម៉ាកនីសាន់ណាវ៉ារ៉ា ពណ៌សំបកឪឡឹក ស្លាកលេខ ភ្នំពេញ AB-9519 ម្ចាស់ពុំមានរងរបួសទេ ហើយរថយន្តនោះ ដឹកម្រេចប្រហែលមួយតោនកន្លះ ម្ចាស់រថយន្ត និងកម្លាំងសមត្ថកិច្ច បានជួយចេញ ម្រេចពុំបានឆេះទេ។
បច្ចុប្បន្ន រថយន្តនោះ កម្លាំងជំនាញ បានប្រាប់អោយម្ចាស់ រករថយន្តស្ទូចចេញពីកន្លែងកើតហេតុនោះ ៕
0 Comments