សំឡេងរំខានអ្នកជិតខាងត្រូវបញ្ចប់! មកដឹងពីច្បាប់ថ្មី ពលរដ្ឋត្រូវបញ្ឈប់សំលេងរំខានគេឯង នៅចន្លោះម៉ោងទាំងនេះ
តាមការចុះផ្សាយរបស់សារព័ត៌មានថ្មីៗ នៅជំពូក ទី ៤ នៃ សេចក្តីព្រាងច្បាប់ ស្តីពី សណ្ដាប់ធ្នាប់ សាធារណៈ នៃ ផ្នែក ទី ១ បាននិយាយ ពី « ភាពស្ងប់ស្ងាត់ » ។ ក្នុងនោះ ត្រង់ មាត្រា ១៦ បាន ចែងថា ការធ្វើសកម្មភាព ប៉ះពាល់ ដល់ ភាពស្ងប់ស្ងាត់ ត្រូវហាមឃាត់ ជាអាទិ៍ ៖ ក - ការប្រើប្រាស់ ឧបករណ៍ បង្ក ឱ្យឮ សំឡេង កងរំពង ខ្លាំង រំខាន ដល់ អ្នកដទៃ ។ ខ - ការប្រើប្រាស់ ពាក្យសម្តី ខ្លាំងៗ ឡូឡា ហ៊ោរ កញ្ជ្រៀវ រំខាន អ្នកដទៃ ។ គ - ការធ្វើ អាជីវកម្ម បង្ក ឱ្យឮ សំឡេង ខ្លាំង រំខាន អ្នកដទៃ ។ បន្ថែមលើពីនេះមាត្រា ១៧ ក៏ បានចែង បន្ថែមថា « រាល់ សំឡេង បង្ក ឱ្យឮ ខ្លាំង រំខាន អ្នកដទៃ ត្រូវ បញ្ឈប់ ចាប់ពី ម៉ោង ១២ ថ្ងៃត្រង់ ដល់ ១៤រសៀល និង ចាប់ពី ម៉ោង ២២ យប់ ដល់ ម៉ោង ៥ ព្រឹក លើកលែងតែ មានការ អនុញ្ញាត ពី អាជ្ញា ធរមាន សមត្ថកិច្ច » ៕
0 Comments