ពុទ្ធោ! ស្លាប់មួយគ្រួសារ០៤នាក់ កូនស្រី០៣នាក់ ឪពុកម្នាក់ រស់តែប្រពន្ធទេ ព្រោះទៅធ្វេីការបាត់ ដែរបង្កការភ្ញាក់ផ្អើលទាំងយប់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅភូមិឧញ៉ាវាំង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ឥទ្បូវសមត្ថកិច្ចកំពុងស្រាវជ្រាវហេីយ
ភ្នំពេញ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ជនរងគ្រោះដែលបានស្លាប់ចំនួនបួននាក់ មានដូចជា៖
1- ឈ្មោះ ជា សុខជុំ ភេទប្រុស អាយុ៤០ ជាមេគ្រួសារ មុខរបររត់កង់បី
2- ឈ្មោះ ជុំ ម៉េងជូ ភេទស្រី ជាកូនទី១
3- ឈ្មោះ ជុំ ម៉េងចិន ភេទស្រី ជាកូនទី២
4- ឈ្មោះ ជុំ ម៉េងជៀន ភេទស្រី ជាកូនទី៣
ចំណែកប្រពន្ធមាន ឈ្មោះ ឌឹម សុខណាត ភេទស្រី អាយុ៣៨ នៅរស់ មុខរបរកម្មកររោងចក្រ មិនបានស្ថិតក្នុងហេតុការណ៍ទេ ព្រោះទៅធ្វេីការបាត់ហេីយ។
0 Comments