គេហទំព័រ មួយរៀល

ទំនប់វារីអគ្គិសនីកំចាយខេត្តកំពត អាចនឹងបើកទ្វាររំដោះទឹក

កំពត៖ទំនប់វារីអគ្គិសនីកំចាយខេត្តកំពត អាចនឹងបើកទ្វាររំដោះទឹក នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នេះ ដោយសារតែលំហូរទឹកហូរចូលក្នុងអាងទំនប់វារីអគ្គិសនីមានបរិមាណ ៥៣១,៥៣ M3/S កម្ពស់ទឹកក្នុងអាងបានកើនឡើងដល់ ១៤៧,០៣ ម៉ែត្រ ហើយភ្លៀងនៅតែបន្តធ្លាក់ និងកម្ពស់ទឹកនៅតែបន្តកើនឡើង។

នេះយោងតាមសេចក្តីគោរពជូន អាជ្ញាធរខេត្តកំពត និងមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ របស់ក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ នេះ។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ សូមអោយអាជ្ញាធរខេត្តកំពត និងមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ ផ្តល់ដំណឹងដល់ប្រជាពលរដ្ឋ កសិករ អ្នកលក់ដូរ នៅតាមព្រែកផ្នែកខាងក្រោមនៃទំនប់កំចាយវិធានការការពារ និងប្រុងប្រយ័ត្នឲ្យបានទាន់ពេលវេលា៕



Post a Comment

0 Comments