បនល្បែងហ្គេមបាញ់ត្រីចំនួន២ទីតាំងបើកលេងរាល់ថ្ងៃ ផ្គើនបទបញ្ជារាជរដ្ឋាភិបាល ប៉ុន្តែអាជ្ញាធរមូលដ្ឋានមើលមិនឃើញ



ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ដ៏ធំចំនួនពីរកន្លែង ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានកំពុងតែបើកដំណើរការយ៉ាងអាណាធិបតេយ្យ បើទោះបីជាកំពុងតែផ្គើន នឹងប្រសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ ភូមិឃុំមានសុវត្តិភាពប៉ុន្តែក៏មិនឃើញមានអាជ្ញាធរចុះបង្ក្រាបឡើយ ដោយទីតាំងទី១ ស្ថិតនៅផ្ទះលេខ៧៧៨៧៨០ (ជាប់គ្នា)។ចំណែក ទីតាំងទី២ ស្ថិតនៅផ្ទះលេខ២៦ ផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន 


តាមការរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងបនល្បែងខាងលើនេះ បានបើកដំណើរសកម្មភាពភ្នាល់ស៊ីសងយ៉ាងអាណាធិបតេយ្យ មិនដឹងថាម្ចាស់អាជីវកម្មទាំងនេះមានអំណាចធំជាងអាជ្ញាធរ ឬអាជ្ញាធរមិនមានសមត្ថភាពនោះទេ ទើបបានជាកម្មភាពរកស៊ីខុសច្បាប់របស់ពួកគេអាចបើកបានយ៉ាងរលូនដូច្នេះ 


ប្រភពបានឱ្យដឹងដែរថា ទីតាំងល្បែងខុសច្បាប់ទាំងនេះធ្លាប់បានបិទជាច្រើនលើកហើយដែរ តែមិនដឹងថាហេតុអ្វីទើបបានជាម្ចាស់អាជីវកម្មនៅតែអាចបើកឡើងវិញ ឬអាជ្ញាធរជាអ្នកបើកភ្លើងខៀវឱ្យ ដើម្បីបានទទួលលាភសក្ការៈពីម្ចាស់អាជីវកម្ម 


ប្រជាពលរដ្ឋបានស្នើរដល់លោក ថេង សុថុល អភិបាលខណ្ឌចំការមន ​​និងលោក យិន សាន អធិការនគរបាលខណ្ឌ មេត្តាជួយពិនិត្យកម្លាំងក្រោមឱវាទដែលប្រចាំនៅសង្កាត់បឹងត្របែកផង ក៏ដូចជាមានវិធានការចំពោះទីតាំងល្បែងខុសច្បាប់ទាំងនេះ។ ព្រោះល្បែងខុសច្បាប់ទាំងនេះ ក៏អាចជាដើមហេតុដែលធ្វើឱ្យមានភាពអសន្តិសុខសង្គម កើតមានអំពើលួច ឆក់ ប្លន់ និងករណីឃាតកម្មផ្សេងៗជាដើម 

Post a Comment

0 Comments