ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុធ្វើការច្រានចោលគណនេយ្យហ្វេសប៊ុកចំនួនពីរដែលផ្សាយព័ត៍មានមិនពិត

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានច្រានចោលនូវការផុសបំពុលរបស់គណនេយ្យហ្វេសប៊ុកចំនួនពីរ ឈ្មោះថា “ស្រីណុច online shop” និង “បង សយ” ដែលហាក់មានចេតនាបំពុលសង្គម ជាពិសេសខេត្តព្រះសីហនុតែម្តង ដោយយករូបភាពឆ្នាំចាស់អំពីទឹកជន់លិចក្នុងខេត្តព្រះសីហនុយកមកផុសបំពុលជាថ្មីនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ។


លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ដោយមានកិច្ចខិត្តខំប្រឹងប្រែងរបស់គណៈបញ្ជារការឯកភាពខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្រោមការចង្អុលបង្ហាញពីប្រមុខរាជរដ្ឋាភិបាលអោយផ្តោតសំខាន់លើហេដ្ឋារចនាសម្ព័ន ជាពិសេសប្រព័ន្ធបង្ហូរលូ រហូតមកដល់ពេលនេះទោះបីជាមានភ្លៀងធ្លាក់ឥតឈប់ឈ ក៏យើងពុំមានការជនលិចណាមួយគួរអោយកត់សម្គាល់ផងដែរ។


ដូច្នេះទេលោកឧត្តមសេនីយ៍ស្នងការសូមអោយម្ចាស់គណនេយ្យទាំងពីរចេញមកទទួលខុសត្រូវ និងសារភាពកំហុសដោយចេតនាបំពុលសង្គមណាមួយជាពិសេសខេត្តព្រះសីហនុតែម្តង បើមិនដូច្នេះទេជំនាញសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តក៏កំពុងធ្វើការស្រាវជ្រាវលើករណីនេះដែរ៕



 

Post a Comment

0 Comments