Muyreal -News

Muyreal -News
Muyreal -News

មន្ត្រីនគរបាលផ្កាយ១លេបខាយសម្ដីស្នេហាបរាជ័យប្រើប្រាស់កាំភ្លើងគំរាមបាញ់

 










ភ្នំពេញ៖  កាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ នៅហាងផឹកស៊ី យីហោ វិមានព្រិល ស្ថិតនៅផ្លូវ១៦៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បុរសម្នាក់ស្លៀកពាក់ស៊ីវិល បានមកផឹកស៊ី ខណៈស្រវឹងស្រឿងៗ សុំស្នេហ៍ពីស្ត្រីម្ចាស់ហាងមិនបាន ឈានទៅដល់ដកកាំភ្លើងខ្លីគំរាមបាញ់ បណ្ដាលឲ្យភ្ញៀវផឹកស៊ីដូចគ្នារត់ចែកជើងគ្នា 


មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្លៀកពាក់ស៊ីវិល ក៏ប៉ុន្តែបានត្រូវគេស្គាល់ថាជាឧត្តមសេនីយ៍ត្រី (ផ្កាយ១បានជិះរថយន្តម៉ាកLexus ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ នគរបាល 2.7119 បានចូលទៅហាងផឹកស៊ី ដែលមានយីហោ ” វិមានព្រិល ”  ខណៈស្រវឹងស្រឿងៗ បុរសម្នាក់នោះបានសុំស្នេហ៍ពីម្ចាស់ហាង ក៏ប៉ុន្តែស្ត្រីម្ចាស់ហាងមានប្រតិកម្ម ដើម្បីការពារសិទ្ធិនិងកិត្តិយសរបស់ខ្លួនបង្កឱ្យបុរសនោះមានភាពអាម៉ាស់ និងខឹងសម្បាយ៉ាងខ្លាំង ដោយសារការចែចង់សុំស្នេហ៍មិនបាន ហើយក៏ស្រាប់តែផ្ទុះហិង្សាជាមួយម្ចាស់ហាង មួយប្រាវរួចក៏បើករថយន្ត ចេញបាត់ទៅ 


ប្រភពបានបន្តទៀតថា មួយសន្ទុះក្រោយមក ស្រាប់តែបើករថយន្តមកហាងផឹកស៊ី ” វិមានព្រិល ” វិញ បានដកកាំភ្លើងគំរាមបាញ់ត្រូវបានម្ចាស់ហាង រាយការណ៍ទៅកងកម្លាំងនគរបាល និងអាវុធហត្ថចំការមន ឱ្យជួយធ្វើអន្តរាគមន៍  


កងកម្លាំងមានសមត្ថកិច្ច បានចុះទៅដល់កន្លែងភ្លាមៗ តែជនបង្កបានឡើងរថយន្ត បើកគេចចេញ ពីកន្លែងកើតហេតុ ហើយក៏ត្រូវបានសមត្ថកិច្ចដេញតាមពីក្រោយ រហូតដល់ផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ទើបឃាត់រថយន្ត និងបុរសម្នាក់ដែលជាខ្មាន់កាំភ្លើងនោះបាន ហើយក៏បាននាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌចំការមនវិញ 


បន្ទាប់ពីបញ្ជូនជនបង្កនោះមកដល់អធិការដ្ឋាននគរបាលខណ្ឌចំការមន សមត្ថកិច្ច បានបង្ហាញអត្តសញ្ញាណជនបង្កនោះ ឱ្យដឹងថាមានឈ្មោះ ជិន សាមីឌី អាយុ៣២ឆ្នាំ មានឋានន្តរស័ក្តិ ជាឧត្តមសេនីយ៍ត្រី (អនុប្រធាននាយកដ្ឋានទីលំនៅផ្ទះលេខ ១៥ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ 


ឧត្តមសេនីយ៍នេះ ត្រូវបានសមត្ថកិច្ច នាំមកសាកសួរបន្ថែម  រីឯស្ត្រីម្នាក់ ដែលជាម្ចាស់ហាងនេះ ក៏ត្រូវបានសមត្ថកិច្ច អញ្ជើញមកកាន់អធិការដ្ឋាន ខណ្ឌចំការមន ផងដែរ ដើម្បីសាកសួរពីមូលហេតុ និងចាត់ការតាមផ្លូវច្បាប់ 

Post a Comment

0 Comments