Muyreal -News

Muyreal -News
Muyreal -News

បុរសម្នាក់បានស្លាប់តាមផ្លូវខណៈដែលក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ



ភ្នំពេញ ៖ បុរសម្នាក់មានជំងឺប្រចាំកាយដោយព្យាបាលនៅស្រុកកំណើតមិនជាទើបក្រុមគ្រួសារដឹកមកព្យាបាលនៅរាជធានីភ្នំពេញតែជាអកុសលបានស្លាប់តាមផ្លូវ ចំណែករថយន្តដែលដឹកជនរងគ្រោះបែរជាទម្លាក់ចោលហើយបើករថយន្តទៅបាត់។


ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១២នាទីយប់ថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


តាមការរៀបរាប់ពីក្រុមគ្រួសារនៃសពបានឱ្យដឹងថា សាកសពមានឈ្មោះ ហួតសត់ អាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិដីឥដ្ឋ ស្រុកពាមជរ ខេត្តព្រៃវែង ។


ស្ត្រីម្នាក់ដែលត្រូវជាម្ដាយសពបានរៀបរាប់ទាំងទឹកភ្នែកបន្តទៀតថា កូនប្រុសរបស់គាត់មានជំងឺ(ទាចទឹកហើមពោះ)ឈឺរយៈពេល៣ខែមកហើយព្យាបាលនៅស្រុកកំណើតមិនជាទើបគាត់និងក្រុមគ្រួសារបានហៅរថយន្តឈ្នួលដឹកកូនប្រុសរបស់គាត់មកព្យាបាលនៅរាជធានីភ្នំពេញ តែជាអកុសលពេលមកដល់កន្លែងកើតហេតុនេះកូនគាត់ក៏បានដាច់ខ្យល់ស្លាប់បាត់ទៅ ហើយភ្លាមនោះគាត់ក៏ឲ្យម្ចាស់រថយន្តឈ្នួលដឹកសពកូនគាត់ទៅស្រុកកំណើតវិញ ប៉ុន្តែខាងរថយន្តឈ្នួលមិនព្រមដឹកសពទេបែរជាទម្លាក់ចោលនៅតាមផ្លូវទៅវិញ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ។


ដោយឃើញសភាពក្រុមគ្រួសារនៃសពមានការខ្វះខាតប្រាក់កាសសម្រាប់ដឹកសពទៅស្រុកកំណើតវិញនោះទើបបងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមផ្លូវក៏ដូចជាសមត្ថកិច្ចមូលដ្ឋានរួមជាមួយនឹងក្រុមអ្នកសារព័ត៌មានជាច្រើនស្ថាប័នបានចំណាយជាថវិកាផ្ទាល់ខ្លួនសម្រាប់ឱ្យគាត់ហៅរថយន្តសាមុយដឹកសាកសពកូនគាត់យកទៅស្រុកកំណើតវិញដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Post a Comment

0 Comments