គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

លោកអុីសុខ ឡេង អភិបាលក្រុង អមដំណើរ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង មន្ត្រីរាជការ កាកបាទក្រហមខេត្ត នាំយកសម្ភារៈ និង ថវិកា ជូនដល់ប្រជាពលរដ្ឋ រងគ្រោះ ដោយខ្យល់ព្យុះ

(ក្រុងព្រះសីហនុ)៖ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ លោកអុីសុខ ឡេង អភិបាលក្រុង អមដំណើរ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង មន្ត្រីរាជការ កាកបាទក្រហមខេត្ត នាំយកសម្ភារៈ និង ថវិកា ជូនដល់ប្រជាពលរដ្ឋ រងគ្រោះ ដោយខ្យល់ព្យុះ បាក់ដើមឈើ រលំលើ នៅកាំពេញ សង្កាត់លេខ៣ ។ ក្នុងនោះមានម្ចាស់ផ្ទះ រងគ្រោះ ៨គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិកា១លាន និង អង្ករ ១បាវ ធុងទឹក ចានឆ្នាំង និងសម្ភារៈផ្សេងៗទៀត។

ថ្លែងក្នុងឱកាស នោះផងដែរ ឯកឧត្តមជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអុី សុខឡេង អភិបាលក្រុងព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានទាំងអស់សូម ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសរាល់ពេលមានឬជួបគ្រោះថ្នាក់ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជាបន្ទាន់ ដើម្បីជំនាញលោកចុះអន្តរាគមន៍ភ្លាមៗទាន់ពេលវេលាដូចករណីម្សិលមិញអញ្ចឹង។

គួររំលឹកផងដែរថា នៅរសៀលថ្ងៃទី២ ខែ សីហា ឆ្នាំ២០២០ វេលាម៉ោង១៤និង ៤០នាទី នៅចំណុចកំពេញស្ថិតនៅក្រុម ១ ភូមិ១ សង្កាត់លេខ៣ក្រុង បណ្តាលអោយដើមឈើដួលរលំសង្កត់លើរោង ផ្ទះពលរដ្ឋ បណ្តាលអោយមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។

ហើយខូចខាត ផ្ទះឈេីប្រក់សង្កសីចំនួន៨ខ្នងផ្ទះ របួសមនុស្សចំនួន៣នាក់ ក្នុងនោះមាន៖
1.ជនរងគ្រោះទី ឈ្មោះ ឆាំ ចាន់រ៉ា ភេទ ស្រីអាយុ១២ ឆ្នាំ ស្នាក់នៅក្រុម១ ភូមិ១
សង្កាត់លេខ៣ ក្រុង ខេត្ត ព្រះសីហនុ
ត្រូវរបួស៥ថ្នេរ(កំពង់សំរាកនៅមន្ទីពេទ្យចំការចេក ។
2.ជនរងគ្រោះទី២ឈ្មោះ អោម វន្នី ភេទ
ស្រី អាយុ ៣៤ ឆ្នាំ ស្នាក់នៅ ក្រុម១ ភូមិ១ សង្កាត់លេខ៣ ក្រុង ខេត្ត ព្រះសីហនុ ត្រូវរបួស៥ថ្នេរ កំពង់សំរាក
នៅមន្ទីពេទ្យចំការចេក ។
3.ជនរងគ្រោះទី៣ ឈ្មោះ ហេង ស្រីភា
ភេទ ស្រី អាយុ៣៦ ឆ្នាំ ស្នាក់នៅ ក្រុម១
ភូមិ១ សង្កាត់លេខ៣ ក្រុង ខេត្ត ព្រះសីហនុ ត្រូវរបួសស្រាល ។
បន្ទាប់ពីកេីតមានហេតុការណ៍នេះភ្លាម កម្លាំងអធិការដ្នាននគរបាលក្រុងព្រះសីហនុបានសហការណ៍ជាមួយកម្លាំងសាលាក្រុងចុះអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលាផងដែរ៕








Post a Comment

0 Comments