គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សង្ស័យក្តៅពេក!!បុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តឡិចស៊ីសបុកខឿនមាត់ទន្លេចុះទៅត្រាំទឹកទន្លេទាំងយប់







ភ្នំពេញ: បុរសម្នាក់សង្ស័យស្រវឹងស្រាជោគជាំបើករថយន្ត lexus rx350 មួយគ្រឿងបោះពួយទៅបុកខឿនមាត់ទន្លេចុះទៅត្រាំទឹកទន្លេបាសាក់ទាំងយប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២០ នៅចំណុចផ្លូវមាត់ទន្លេក្នុងបរិវេណកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពពីសន្តិសុខដែលយាមប្រចាំការនៅក្នុងបរិវេណកោះពេជ្របានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តមួយគ្រឿងម៉ាក lexus rx350 ពណ៌សពាក់ស្លាកលេខភ្នំពេញ2AF-9666រេពេញផ្លូវនៅក្នុងបរិវេណកោះពេជ្រ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងមាត់ទន្លេទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើ ជ្រុលទៅបុកខឿនមាត់ទន្លេពេញទំហឹងបណ្ដាលឲ្យបែកបាក់ជាច្រើនម៉ែត្រទបែកខ្ទេចខ្ទី រួចរថយន្តបង្កបន្តទៅមុខធ្លាក់ចូលទៅត្រាំក្នុងទឹកទន្លែងតែម្តង សំណាងល្អម្ចាស់មិនមានរងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅឯការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដឭ

Post a Comment

0 Comments