ក្តៅៗ ចាប់បានហើយ នាំខ្លួនជើងខ្លាំង ប្រើកាំភ្លើងអាកាស្វ័យបត់គម្រាមពលរដ្ឋមកដល់ស្នងការនគរបាលខេត្តកំពង់ឆ្នាំងព្រឹកនេះ




ខេត្តកំពង់ឆ្នាំង៖ជនសង្ស័យដែលប្រើអាកាស្វ័យបត់គំរាមប្រជាពលរដ្ឋកាលពីរសៀលម្សិលមិញត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនាព្រឹកម៉ោង 7:00 នេះ នេះបើតាមការបញ្ជាក់ អ្នកនាំពាក្យស្នងការនគរបាលខេត្តកំពង់ឆ្នាំង ឧត្តមសេនីយ៍ត្រី អៀរ  ប៊ុនធឿន។


ឯកសារសម្ថកិច្ចស្នងការខេត្តអោយដឹងថា  រថយន្តដែលប្រើជាកម្មសិទ្ធករ ញឹុក ផន មានអាស្រ័យដ្ឋានផ្ទះលេខ 33 សេ ផ្លូវលេខ ៣៧៦ #288H ភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


នៅវេលាម៉ោង ២០ និង ១០នាទី យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង ទទួលបន្ទុកសេនាធិការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា :ថ្ងៃទី 31 08.2020 វេលាម៉ោង 16.45នាទី នៅចំណុចផ្លូវចូលចំការអំពៅ ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន ហៅកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសលោកឧញ៉ាមានរហស័នាម 09 ជិះរថយន្ត និង ឈ្មោះ ប្រាក់ សំបាន (មានគ្នា2នាក់)ជិះម៉ូតូ រហូតបណ្តាលអោយឈ្មោះ 09 ទាញកាំភ្លើងវែងពីក្នុងរថយន្តគំរាមជនទាំង២នាក់។


ក្រោយពីទទួលបានព័ត៏មានលោកស្នងការនគរបាលខេត្តបានបញ្ជាកម្លាំងជំនាញនិងលោកអធិការនគរបាស្រុកទឹកផុសចុះទៅកន្លែងកើតដើម្បីចាត់ការតាមនីតិវិធី។

Post a Comment

0 Comments