ភ្នំពេញ៖ នារម៉ោង១៥រសៀល ថ្ងៃអង្គារ៍ ទី០៤ ខែសីហា ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះណែនាំនិងធ្វើកិច្ចសន្យាផ្អាកប្រព្រឹត្តល្បែងស៊ីសងតាមប្រព័ន្ធអ៉ីនធើណេតដូចជា មាន់ជល់ ឡូតូ ប្រដាល់សេរីគុណខ្មែរ ឬបរទេស នៅហាងកាហ្វេ ផ្លូវ២៥៧កែងនិងផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បន្ទាប់ពីមានការចុះផ្សាយព័ត៌មាន អំពីហាងកាហ្វេលួចបង្កប់ល្បែងស៊ីសង ដែលមានក្រុមអ្នកញៀនល្បែងតាមអ៉ីនធើណេត តាមកញ្ចក់ទូរទស្សន ផ្សាយបន្តផ្ទាល់ពីកាស៊ីណូ ។
លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌរួមមាន ប្រធានរដ្ឋបាលសាលាខណ្ឌ ប្រជាការពារ ចៅសង្កាត់ នរគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកល្អក់៣ ចុះមកដល់ហាងកាហ្វេខាងលើ និងបានធ្វើកិច្ចសន្យា ឲ្យផ្អាកការយកទីតាំងជាកន្លែងភ្នាល់ផ្សេងៗ និងប្រមូលផ្តុំនាពេលបច្ចុប្បន្ន ដោយចូលរួមបង្កការនិងទប់ស្កាត់នៃជំងឺឆ្លងផងដែរ ៕
0 Comments