គេហទំព័រ មួយរៀល

ភ្នំបូកគោនៅជ្រោះទឹកធ្លាក់ពពកវិល​ គ្រាន់តែចូលមេីលទឹកមួយភ្លែត​ ត្រូវក្រុមចោរវៃកញ្ចក់ឡានយកសម្ភារៈខ្ទេច

 កំពត៖យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ​ "Phannath Nat"​ https://www.facebook.com/phannath.nat បានបង្ហោះនៅរសៀលថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ២០២០​ នេះ​ ថា​ "ចោរវាយកញ្ចក់ឡានយកឥវ៉ាន់ខ្ទេច ។ ទឹកធ្លាក់ពពកវិល ភ្នំបូកគោ ចូលមើលទឹកធ្លាក់តែមួយភ្លែតសោះ"។

ជ្រោះទឹកធ្លាក់ពពកវិល​ មានទីតាំងស្ថិតនៅលេីកំពូលភ្នំបូកគោ​ ក្នុងទឹកដីនៃខេត្តកំពត​ ។

បញ្ហានេះ​ សង្ឃឹមថា​ សមត្ថកិច្ចនឹងចាប់ខ្លួនក្រុមជនល្មេីសបាន​ ដេីម្បីសុវត្ថិភាព​ ភ្ញៀវទេសចរ​ ដែលទៅដេីរលេងកម្សាន្តនៅទីនោះ​ ។

ក្នុងថ្ងៃឈប់សម្រាក​ នេះ​ ឃេីញថាប្រជាពលរដ្ឋ​ យ៉ាងច្រេីនកុះករ​ បានធ្វេីដំណេីរកម្សាន្តស្ទេីរគ្រប់ទិសទីក្នុងព្រះរាជាណាចក្រកម្ពុជា​ ។

ទន្ទឹមនេះ​ កងកម្លាំងសមត្ថកិច្ច​ ក៏បាននិងកំពុងថែរក្សាសន្តិសុខ​ និង​ សុវត្ថិភាព​ ជូនប្រជាពលរដ្ឋ​ ផងដែរ​ ។

សូមបងប្អូនទាំងអស់គ្នា​ ធ្វេីដំណេីរត្រូវគោរពច្បាប់ចរាចរណ៍​ ជាពិសេស​ កុំភ្លេចអ​នុវត្តការណែនាំរបស់ក្រសួងសុខាភិបាល​ ក្នុងការការពារនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ ៕





Post a Comment

0 Comments