Muyreal -News

Muyreal -News
Muyreal -News

មន្ត្រីយោធាពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯបីនាក់ទៀតរួចផុតជីវិត ក្នុងករណីលិចរថយន្ត










ព្រះវិហារ៖ មន្ត្រីយោធាម្នាក់បម្រើការងារនៅក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ និងមន្ត្រីយោធាចូលនិវត្តន៍ម្នាក់ទៀត បានឈ្លក់ទឹកស្លាប់ជីវិតភ្លាមៗ នៅក្នុងរថយន្ត រីឯបីនាក់ទៀតបានរួចផុតជីវិត ក្នុងករណីបើករថយន្តឆ្លងទឹកកំពុងហូរ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៩.០០នាទីព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

យោងតាមរបាយការណ៍ហេតុ របស់ការិយាល័យទី២ កងពលតូចអន្តរាគមន៍លេខ៨ បានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះកើតឡើង គេឃើញមានរថយន្តមួយគ្រឿងម៉ាកTACOMA (តាកូម៉ា) ពណ៌ខ្មៅ  សេរី2006 ពាក់ស្លាកលេខ ភ្នំពេញ 2.R 7811 ក្នុងទិសដៅពីកើតទៅលិច ក្នុងគោលបំណងទៅមើលដីចំការស្វាយ របស់ឯកឧត្តម ង៉ែត ចាន់ថុន តែដោយសារខ្លួនមិនសូវស្គាល់ភូមិសាស្ត្រ លុះមកដល់ចំណុចកើតហេតុ ក៏បានបើករថយន្តឆ្លងទឹកអូរ ដែលកំពុងហូរ បណ្តាលឲ្យប៉ីងរថយន្ត ទៅទឹកជ្រៅលិច ស្លាប់មន្ត្រីយោធាបម្រើការងារនៅក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ម្នាក់ និងមន្ត្រីយោធាចូលនិវត្តន៍ម្នាក់ទៀត នៅនឹងកន្លែងភ្លាមៗ ចំណែកបីនាក់ទៀតរួចផុតជីវិត ដោយសារតែការវាយបំបែកកញ្ចក់រថយន្តផ្នែកខាងក្រោយ ។

លោកវរសេនីយ៍ទោ ផង់ អឿន នាយការិយាល័យទី២ បានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ លេង ចាន់ធារា ភេទប្រុស អាយុ២៨ឆ្នាំ មុខងារជុំនួយកាការិយាល័យទី២ កងពលធំអន្តរាគមន៍លេខ៣ ជានាក់បើកបរ (ស្លាប់) រស់នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជំក្សាន្ត ខេត្តព្រះវិហារ, ទី២ឈ្មោះ សំ សុង ភេទប្រុស អាយុ៥៤ឆ្នាំ ជាមន្ត្រីយោធាចូលនិវត្តន៍ ម្ចាស់រថយន្ត(ស្លាប់) រស់នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជំក្សាន្ត ខេត្តព្រះវិហារ, ទី៣ឈ្មោះ តា ខ្មៅ (ហៅតា៨ជ្រុង)(រងរបួសធ្ងន់) ប្រជាជន, ទី៤ឈ្មោះ ឃន ឃិ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកោះថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (របួសស្រាល) ប្រជាជន, និងទី៥ឈ្មោះ សុង មេត ភេទប្រុស អាយុ១០ឆ្នាំ (របួសស្រាល) ត្រូវជាកូន របស់នាក់ស្លាប់ ឈ្មោះសំ សុង ។

លោកថា បច្ចុប្បន្នសពជនរងគ្រោះទាំងពីរ ត្រូវបានរថយន្តសាមុយរបស់អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ដឹកនាំយកទៅកាន់លំនៅឋានរបស់គ្រួសារសព ដើម្បីចាត់ចែងធ្វើបុណ្យឧទ្ទិសកុសលទៅតាមប្រពៃណីផងដែរ៕

Post a Comment

0 Comments