Muyreal -News

Muyreal -News
Muyreal -News

មូលហេតុអ្វីអាជ្ញាធរ​ខណ្ឌ​៧មករា​មិនបង្ក្រាប​ល្បែង​ស៊ីសង​ក្នុង​ផ្សារ​ទំនើប​ស៊ីធី​ម៉ល​ ?

ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងនៅក្នុងផ្សារទំនើបស៊ីធីម៉ល  ស្ថិតនៅផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជាកន្លែងមានឧបករណ៍លេងទំនើបៗដូចជា​ហ្គេម​បាញ់​ត្រី​ និង ​ម៉ាស៊ីន​ស្លុត​ បន្ត​បើក​លែង​យ៉ាង​ រលូន​ដោយ​មិន​មាន​ចំណាត់​ការសោះ ទោះជាមានសេចក្តីរាយការណ៍ជូនលោកអភិបាលនិងលោកអធិការជ្រាបជាព័ត៌មានក៏ដោយ ។​ 

ល្បែងស៊ីសងដែលមានសុទ្ធតែស្លុតម៉ាស៊ីនជាច្រើនគ្រឿង និងទូហ្គេមបាញ់ត្រីប្រៀបដូចជាកាស៊ីណូដ៏ធំមួយកន្លែង ប្រមូលផ្តុំលេងកំសាន្តមិនខ្លាចការឆ្លងជំងឺដែលក្រសួងសុខាភិបាលបានកំពុងផ្សព្វផ្សាយអំពីវិធានការបង្កការនិងទប់ស្កាត់ការពារ ការរីករាលដាលនៃជំងឺឆ្លងនេះ ។

សូម​បញ្ជាក់​ផង​ដែរ​ កាលពីកន្លងទៅទីតាំង​ខាង​លើ​ ត្រូវបានអាជ្ញាធរខណ្ឌ៧មករា ចុះបង្ក្រាបម្ដងរួចមកហើយ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះបើកដំណើរការឡើងវិញយ៉ាងរលូនជាធម្មតា មិន​ដឹងថា​ម្ចាស់​ទីតាំង​ មាន​ឥទ្ធិពល​យ៉ាង​ណា​ ទើប​សមត្ថកិច្ច​ មិន​ហ៊ាន​បង្ក្រាប​  ៕



Post a Comment

0 Comments