Muyreal -News

Muyreal -News
Muyreal -News

ស្គាល់​ម្ចាស់​កាំភ្លើង​ AK-47 ហេីយ​ គឺ​កូន​ប្រុស​ឧកញ៉ា​ ញឹក​ ផន​ ថៅកែ​រណ្ដៅ​ដីនៅ​ភ្នំពេញ




កំពង់ឆ្នាំង​ ៖​ តាមសេចក្ដី​រាយការណ៍​ពី​អ្នកនាំពាក្យ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ បានអោយដឹងថា​ នៅថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២០​ វេលាម៉ោង ១៦​:៤៥នាទី នៅចំណុច​ផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា​ ញ៉ឹក​ ផន​ (ហៅកៅ)​ រហ័សនាម​ ០៩​ (អ្នកបេីកបររថយន្ត) និងឈ្មោះ ប្រាក់ សំបាន​ (អ្នកបេីកបរម៉ូតូ​)​។ 


សេចក្តីរាយការណ៍​ បានបន្តថា​ ភាគីទាំងពីរ​ បានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបេីកបររថយន្ត​ (រហ័សនាម០៩)​ ទាញកាំភ្លើងវែងពីក្នុងរថយន្តគម្រាម ភាគីអ្នកបេីកបរម៉ូតូ។


ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង​ បានបញ្ជាកម្លាំងជំនាញ​ និងលោកអធិការនគរបាលស្រុកទឹកផុស​ ចុះទៅកន្លែងកើត​ហេតុ ដើម្បីចាត់ការតាមនីតិវិធី។


អាស្រ័យហេតុនេះ​ សូមអស់លោក​ លោកស្រី​ មតិសាធារណៈជនដែលទទួលបានព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកមេត្តាជ្រាប ៕

Post a Comment

0 Comments