#មានមនុស្សបីនាក់ ៖ មនុស្សទីមួយ មានឡានម៉ាក Porsche ដែលមានតម្លៃជាង 22 ម៉ឺនដុល្លា
តែគាត់មានបំណុលជំពាក់ធនាគារកន្លះលានដុល្លា
ជីវិតគាត់ស្ថិតលើគំនូសស្លាប់រស់រវាងខ្ពស់ត្រដែតនិងបរាជ័យដួលរលំតែម្តង
មនុស្សទីពីរ មានឡានតូយ៉ូតា ព្រូស តម្លៃជាង 2ម៉ឺនដុល្លា
ហើយគាត់ខ្ចីលុយធនាគារដើម្បីរំលោះផ្ទះល្វែង18 ម៉ឺនដុល្លា
ជីវិតរបស់គាត់តែងតែមានរឿងត្រូវគិតស្មុគស្មាញជាប់ជានិច្ច
មនុស្សទីបី ជិះម៉ូតូតម្លៃ3ពាន់ដុល្លាជាង
តែគាត់មានលុយតំកល់ទុកក្នុងធនាគារ 3 ម៉ឺនដុល្លា
ជីវិតគាត់មើលទៅសាមញ្ញធម្មតា តែគាត់មានអារម្មណ៍ថាទទេរគ្មានសល់អីជាដុំកំភួន
នៅពេលដែលទាំងបីអ្នកបានមកជួបប្រទះគ្នា
-អ្នកជិះម៉ូតូច្រណែន អ្នកជិះឡាន
-អ្នកមានឡានតូយ៉ូតា ច្រណែនអ្នកមានឡានPorsche
-អ្នកមានឡានPorsche ច្រណែនអ្នកជិះម៉ូតូ
នេះគឺជាតថភាពសង្គម ម្នាក់ៗសុទ្ធតែជាទាសកររបស់លុយ ហើយនិងវាសនា
ឆ្មាចូលចិត្តស៊ីត្រី តែមិនចេះហែលទឹក
ត្រីចូលចិត្តជន្លេន តែមិនអាចឡើងគោកមកជីកជន្លេនបាន
ឋានសួគ៌ ឲ្យតម្រុយឲ្យនុយមកទាក់ទាញឲ្យយើងចង់បាន តែក៏មិនឲ្យទទួលបានដោយងាយស្រួលដែរ
រឿងធំនៅថ្ងៃនេះ ស្អែកនេះជារឿងតូច ខានស្អែកជារឿងធម្មតា
រឿងសំខាន់ក្នុងឆ្នាំនេះ ដល់ឆ្នាំក្រោយក្លាយជារឿងនិទានលើកមកនិយាយ
យ៉ាងច្រើនណាស់ យើងបានត្រឹមតែជាមនុស្សម្នាក់ដែលមានរឿងនិទានទុកឲ្យគេលើកមកនិយាយចែកគ្នាស្តាប់
ជីវិត មានតែប៉ុណ្ណឹង ។ ប្រភពពីហ្វេសបុក
![]() |
Add caption |
0 Comments