មុនលោតពីលើខុនដូ ស្លាប់ , នារីស្រស់ស្អាតម្នាក់ ចេញឃ្លីបវីដេអូ ចោទប្រកាន់ លោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប ថា ជាដើមចមនៃការធ្វើអត្តឃាត (វីដេអូ)


ភ្នំពេញ៖បែកធ្លាយ ! វីដេអូ ស្ត្រីម្នាក់ឈ្មោះ ឃុន ស្រីស្រស់ ប្រើគណនីហ្វេសប៊ុកឈ្មោ“ “sri nika” ដែលបានលោតពីលើអគារខុនដូមួយកន្លែង នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ហើយភ្ញាក់ផ្អើលខ្លាំង នៅវេលាថ្ងៃត្រង់នេះ ។

របាយការណ៍បឋមពីសមត្ថកិច្ច ដែលទទួលបាន បង្ហាញ ថា នារីរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់លេខ៤០៣ ចំណុចខុនដូលេខ៨៧ ផ្លូវលេខ៩៩ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ក្នុងឃ្លីបវីដេអូ នេះ គឺ នារីរងគ្រោះ បាននិយាយពាក់ព័ន្ធឈ្មោះលោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប ។

ប៉ុន្តែ រឿងរ៉ាវយ៉ាងណាពិតប្រាកដ នោះ គឺ រង់ចាំសមត្ថកិច្ចកងរាជអាវុធ ដោយសពបានបញ្ជូនទៅវត្តស្ទឹងមានជ័យ ៕





























Post a Comment

0 Comments