អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ខ្នង នៅស្រុកឆ្លូង

(ក្រចេះ)៖ សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានអគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ខ្នង ទាំងស្រុង និង ១ខ្នងអស់មួយចំហៀងផ្ទះ ធ្វើឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងអាជ្ញាធរ ដ៏ដូចជាសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ពន្លត់ដោយប្រើរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿង នៅភូមិឈ្នៃ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
លោក ឆុងតូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងដោសាឆ្លងចរន្ដអគ្គិសនី ពេលម្ចាស់ផ្ទះមិននៅផ្ទះ ហើយក្នុងហេតុការណ៍ អគ្គិភ័យឆាបឆេះនេះ ដោយយករថយន្ដពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ជួយអន្តរាគមន៍ពន្លត់ ដោយយករថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះចំនួន ២គ្រឿង រថយន្ដរបស់អធិការដ្ឋានស្រុកឆ្លូង ១គ្រឿង និងរថយន្ដស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំចំនួន ១គ្រឿងផងដែរ។
លោកអធិការបន្តថា កម្លាំងនគរបាល រួមនិងអាជ្ញាធរ ចុះជួយអន្តរាគមន៍ពន្លត់ដោយ ប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់ទឹកចំនួន ៤រថយន្ដទើបរលត់ទាំងស្រុង៕












Post a Comment

0 Comments