Muyreal -News

Muyreal -News
Muyreal -News

ហ្គេមបាញ់ត្រីដុះស្លែរ២ទីតាំងនៅខណ្ឌសែនសុខ របស់​ម្ចាស់​ឈ្មោះ​ ធី​ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង

(ភ្នំពេញ)៖ ទីតាំងល្បែងហ្គេមបាញ់ត្រីដុះស្លែរចំនួន2ទីតាំង នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានបើកលេងយ៉ាងរលូនគគ្រឹកគគ្រេងជាយូរឆ្នាំមកហើយនោះ គឺអាជ្ញាធរពុំព្រួយបារម្ភឬដឹងឮនោះឡើយ សង្ស័យអាជ្ញាធរត្រូវថ្នាំសណ្តំ ។

ប្រភពច្បាស់លាស់បានឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីទីមួយនៅផ្ទះលេខB២១ ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹង ទីតាំងទីពីផ្ទះលេខ០៣ ផ្លូវ២១០ ភូមិសែនសុខ ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅថ្ងៃទី១៩ ខែកុម្ភៈ​ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋនៅក្នុងខណ្ឌសែនសុខ លើកឡើងថា ល្បែងហ្គេមបាញ់ត្រីទាំងនេះបានពង្វក់ស្មារតី មនុស្សប្រុសស្រី ក្មេងចាស់ ឲ្យឈ្លក់វង្វេង ភ្លេចផ្ទះសម្បែង ភ្លេចបាយ ភ្លេចទឹក ភ្លេចសាលារៀន បំផ្លាញលុយកាក់ឪពុកម្ដាយ ឬកើតចេញជាអំពើរហិង្សារក្នុងគ្រួសារ លើសពីអាចបង្កហានិភ័យខ្ពស់គឺអំពើចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀន ជាដើមក្រោយពេលដែលពួកគេបានចាញ់ល្បែងដែលធ្វើអោយសង្គម វឹកវរ ដោយសារតែល្បែងទាំងនេះ។

ប្រជាពលរដ្ឋបានលើកឡើងថាហេតុអ្វីបានជាអាជ្ញាធរមិនដឹងមិនឮបើទីតាំងខាងលើនេះបានបើកលេងយ៉ាងគគ្រឹកគគ្រេងដឹងជាយូរយារណាស់មកហើយ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាប្រហែលជាត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរហើយមើលទៅទើបល្បែងទាំងនេះដំណើរការបានយ៉ាងរលូនយ៉ាងដូច្នេះ ។

ប្រជាពលរដ្ឋបានលើកឡើងថាបើអាជ្ញាធរនឹងឈ្មួញរកស៊ីខុសច្បាប់បើកបនល្បែងទាំងនេះបើត្រូវរ៉ូវគ្នាមែននោះ តើឲ្យប្រជាពលរដ្ឋទៅពឹងអ្នកណា ឬអ្នកបើកបនល្បែងសុទ្ធតែខ្នងធំៗទើបអាជ្ញាធរមិនហ៊ានបង្ក្រាបយ៉ាងដូច្នេះនោះ។

ប្រជាពលរដ្ឋបានស្នើសុំទៅកាន់លោកអភិបាលខណ្ឌ និង លោកអភិបាលរាជធានីភ្នំពេញ សូមមេត្តាគិតគូរនិងចុះបង្ក្រាបល្បែងហ្គេមបាញ់ត្រីទាំងអស់នោះផង។

ពីព្រោះសង្គមជាតិយើងសព្វថ្ងៃ គឺសម្បូរទៅដោយអំពើ ឆក់ ប្លន់ លួច នឹង គ្រឿងញៀនយ៉ាងច្រើនជាកំហុកដែលជាការព្រួយបារម្ភនិងភ័យខ្លាច ៕




Post a Comment

0 Comments