ប្រជាពលរដ្ឋឆ្ងល់ថាមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំពុងអនុវត្តច្បាប់លំអៀងឬយ៉ាងណា?

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញកំពុងតាមដានស្ថានភាពជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង តើអាចមានសង្គ្រាមកើតឡើងដែរឬទេ? ។ ស្របពេលតាមកន្លែងជាច្រើនចាប់ផ្តើមពិភាក្សាអំពីរឿងជាច្រើនកើតឡើងក្នុង ស្របពេលប្រទេសកម្ពុជានៅតាមតំបន់ខ្លះមានភ្លៀងកក់ខែ ដូចនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅចំណុចហាងកាហ្វេមួយកន្លែងទុលមុខការដ្ឋានសំណង់កំពុងសាងសង់រំលោភច្បាប់បច្ចេកទេសឬច្បាប់ភូមិបាល ដែលស្ថិតនៅផ្លូវ២៦៥កែងផ្លូវ២១៨ ភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅតែបន្តការសាងសង់បានធ្វើអោយមហាជនឆ្ងល់ថា តើម្ចាស់សំណង់មិនចូលរួមគោរពច្បាប់ឬមន្ត្រីអាជ្ញាធរមិនអនុវត្ត?។

យោងតាមប្រជាពលរដ្ឋបានប្រាប់មួយរៀលថា សំណង់ផ្ទះល្វែងចំនួន៣ល្វែងនិងមានកំពស់៣ជាន់ ដែលមានទីតាំងនៅខាងកើតការដ្ឋានសំណង់រំលោភច្បាប់នេះ ផ្លូវ២៦១កែងនឹងផ្លូវ២១៨ ភូមិសង្កាត់ខណ្ឌដូចគ្នា បានសាងសង់រួចតាមបច្ចេកទេសនិងច្បាប់អនុញ្ញាតជាគំរូស្រាប់ ទាំងម្ចាស់សំណង់ទាំងមន្ត្រីអាជ្ញាធរបានចូលរួមគោរពនិងអនុវត្តដើម្បីសង្គមជាតិ ខុសប្លែកតែសម័យ២០២០នេះ​ សង្ស័យតែសម័យថ្មីមានច្បាប់ថ្មី ការមិនចូលរួមគោរពច្បាប់ថ្មី និងការអនុវត្តលំអៀងថ្មី តើដោយសារអ្វី?។

មតិខ្លះទៀតបាននិយាយថា សម័យថ្មីទោះជាមានច្បាប់ឬគ្មានច្បាប់មិនសំខាន់ទេ អោយតែភាគីទាំង២មានភាពចេះសម្របសម្រួលផ្នែកថវិកាគឺអ្វីៗអាចដំណើរការទៅមុខជានិច្ច។

លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានប្រាប់ មួយរៀល ថា លោកខំប្រឹងប្រែងទប់ស្កាត់មិនអោយមូលដ្ឋានខណ្ឌទួលគោកមានសំណង់គ្មានច្បាប់ឬខុសច្បាប់កើតមានឡើយ៕

Post a Comment

0 Comments