សមត្តកិច្ចចាប់ខ្លួនប្ដីប្រពន្ធនិងកូនស្រីពាក់ព័ន្ធបទល្មើសចេញសែកអត់សាច់ប្រាក់

(ភ្នំពេញ)៖ ប្ដីប្រពន្ធ និងកូនស្រីម្នាក់ត្រូវបានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួន តាមអំណាចសាលក្រមព្រហ្មទណ្ឌ ដែលបានផ្តន្ទាទោសក្នុងម្នាក់ៗចំនួន១៨ខែ ពាក់ព័ន្ធបទល្មើសមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញមូលប្បទានប័ត្រអត់សាច់ប្រាក់)។
យោងតាមដីកាបង្គាប់អោយចាប់ខ្លួនចំនួន៣ ដែលចេញដោយលោក លី សុខលេង ចៅក្រមជំនុំជម្រះ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ បានបង្គាប់ឲ្យសមត្ថកិច្ចធ្វើការចាប់ខ្លួនពិរុទ្ធជនឈ្មោះ សេង ហាក់ ភេទប្រុស អាយុ៦២ឆ្នាំ ត្រូវជាប្ដីអ្នកស្រី ស៊ុន ម៉ារ៉ា អាយុ៥៥ឆ្នាំ និងឈ្មោះ សេង ស័ក្ដសីម៉ា ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាកូនស្រី ដើម្បីនាំខ្លួនពិរុទ្ធជនខាងលើ យកទៅដាក់ពន្ធនាគារតាមកំណត់ច្បាប់។
ដូច្នេះបើបងប្អូនប្រជាពលរដ្ឋណាបានឃើញបានរាយការណ៍ និងផ្តល់ព័ត៌មានឲ្យសមត្តកិច្ច ហើយសមត្តកិច្ចដែលចាប់ខ្លួនជនជាប់ចោទទាំង៣នាក់ខាងលើនេះបាន នឹងមានជូនរង្វាន់ជាទីគាប់ចិត្តឬទាក់ទងមកលេខ ០១២ ៩៩ ៤០ ៥០។
ខាងក្រោមនេះ ជាដីកាបង្គាប់អោយចាប់ខ្លួនពិរុទ្ធជនទាំង៣នាក់ខាងលើ ចេញដោយចៅក្រម លី សុខលេង៖







Post a Comment

0 Comments