ស្វាយរៀង៖ ប្រភពព័ត៌មានច្បាស់ការណ៍ពីមន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រាប់នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា នេះ ថា សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យដែលអារ.ក សម្លាប់កម្មការិនីនៅក្នុងរោងចក្រ បានហេីយ គឺ ជាសង្សាររបស់នាង ។
អំពេីឃាតកម្មនេះ កេីតឡេីងក្នុងរោងចក្រធីវ៉ាយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គី ហ្គារីសស៍ក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ជនសង្ស័យឈ្មោះ នាង ក្រឹម ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជាសង្សារបស់ជនរងគ្រោះ។
ជនរងគ្រោះឈ្មោះខឹម ពិសាល ភេទស្រី អាយុ២៤ឆ្នាំរស់នៅភូមិព្រៃរការ ឃុំឈើទាល ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។
សមត្ថកិច្ចសន្និដ្ឋានដំបូងតាមការស្រាវជ្រាវ ថា អ្នកទាំងពីរត្រូវជាសង្សានឹងគ្នា ហេីយមូលហេតុដែលបណ្តាលអោយឈានដល់ការសម្លាប់យ៉ាងសាហាវនេះ គឺ ដោយក្រុមគ្រួសារខាងស្រីមិនអោយរៀបអាពាហ៍ពិពាហ៍។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសឲ្យខាងតែបាន។
សូមបញ្ជាក់ថា កម្មការិនីម្នាក់ត្រូវឃាតករអារ.កសម្លាប់ទាំងព្រឹកព្រលឹម នៅក្នុងរោងចក្រផលិតអំពូលភ្លើងធីវ៉ាយអេឡិកទ្រីកឯ.កក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ កាលពីវេលាម៉ោងប្រមាណជា៦៖៣២នាទី ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ករណីនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជននិងកម្មករកម្មការិនីរាប់រយនាក់ ជនរងគ្រោះហូរឈាមស្រោចខ្លួននិងបានបន្សល់ទុកកាំបិតនៅកន្លែងកើតហេតុ ព្រមទាំងម៉ូតូ១គ្រឿង។
បើតាមឳពុកជនរងគ្រោះ បានប្រាប់តាមទូរស័ព្ទថា ជនរងគ្រោះ ជាស្រ្តីមេម៉ាយកូន១ ។
លោកបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះរថយន្តដឹកកម្មករទៅធ្វើការដូចរាល់ដង ។ ម្ចាស់រថយន្តបានដឹកដាក់ដល់មុខអគាររោងចក្រធ្វើការនៅវេលាម៉ោង៦ព្រឹក។
ដោយឡែកម្ចាស់រថយន្ត បានឲ្យដឹងថា កម្មការិនីធ្វើការជាមួយគ្នាគឺមានគ្នា៤នាក់ចុះពីរថយន្តដើរទៅធ្វើការ។
បើតាមសម្តីកម្មការិនីដែលជិះរថយន្តជាមួយគ្នានិយាយថា ពេលចូលទៅធ្វើការគឺអ្នកធ្វើការម៉ោងយប់ចំនួន២០០នាក់មិនទាន់ចេញពីធ្វើការទេ ខណៈនោះជនរងគ្រោះបានដើរចូលទៅក្នុងបន្ទប់ទឹកក្នុងអគាររោងចក្រនោះ ស្រាប់តែក្រោយមកប្រទះឃើញឈាមហូរចេញពីក្នុងបន្ទប់ទឹកស្រក់តាមផ្លូវរហូតដល់បន្ទប់ដាក់ខ្សែភ្លើងឃើញស្រ្តីរងគ្រោះដេកដួលផ្ងាទៅលើថ្មហូរឈាមពេញបន្ទប់ទឹកស្លាប់បាត់ទៅហើយ។
ពេលសួរទៅសាច់ញាតិជនរងគ្រោះគឺគ្មានយកម៉ូតូមកជាមួយទេ ដោយសមត្ថកិច្ចដាក់ការសន្និដ្ឋានថាជាម៉ូតូជារបស់ជនសង្ស័យ៕
0 Comments