ខេត្តស្វាយរៀង៖ សិស្សវិទ្យាល័យហ៊ុនសែនប្រសូតិម្នាក់សន្លប់ស្តូកស្តឹងក្នុងថ្លុកឈាមគណះដែលចេញពីរៀនឆ្លងថ្នល់ជាតិត្រូវគោយន្តបុកបណ្តាលអោយរងរបួសធ្ងន់។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥:៥០ នាទីថ្ងៃទី ២២ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេខ០១ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៧ -១៣៨ ស្ថិតក្នុងភូមិ ប្រសូតិ១ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានគោយន្ដមួយគ្រឿង ពណ៌បៃតង គ្មានស្លាកលេខ អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណរត់គេចពីកន្លែងកើតហេតុ បានធ្វើដំណើរទិសដៅពីកេីត ទៅលិច។
ប្រភពបានបន្តទៀតថា៖លុះមកដល់ចំនុចកេីតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៥ពាក់ស្លាកលេខស្វាយរៀង១G-១៨០០ បេីកបរដោយឈ្មោះ ឡេង សុីម៉ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ព្រៃរំដួល ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ពាក់មួកសុវត្ថិភាព រងរបួសធ្ងន់(បែកក្បាល) ធ្វើដំណើរចេញពីសាលា ឆ្លងកាត់ផ្លូវ ពីជេីងទៅកេីតបញ្ច្រាស់ទិសគ្នាក៏ត្រូវគោយន្ដបុកចំពីមុខ តែម្ដងទៅបណ្តាលអោយរងរបួសធ្ងន់បែកក្បាលហូរឈាមសន្លប់ស្តូកស្តឹង។
អ្នករបួសខាងលើត្រូវបានសមត្ថកិច្ចបញ្ជួនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំណែក មធ្យោបាយទាំងពីរយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ៕
0 Comments