គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ឃាត់ខ្លួនជនសង្ស័យប្រុសស្រីពីរនាក់រួមនិងថ្នាំញៀនពីរកញ្ចាប់

ខេត្តស្វាយរៀង៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន ជានាយការិយាល័យសហការជាមួយកម្លាំងជំនាញស្រុកស្វាយទាបចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាក់ស្តែងបានឃាត់ជនសង្ស័យមនុស្សប្រុសស្រី២នាក់រួមនិងថ្នាំញៀន២កញ្ចប់ធំ។
យោងតាម៖សមត្ថកិច្ចបានអោយដឹងថា៖ការឃាត់ខ្លួននេះបាកើកតឡើងកាលពីវេលាម៉ោង១២ៈ០៥នាទីនៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩នេះនៅត្រង់ចំណុចភូមិ ក្បាលថ្នល់ ឃំុ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបន្តទៀតថា៖ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះទី១.មានឈ្មោះ គង់ វ៉ូនភេទ ប្រុសអាយុ ៣៥ឆ្នាំរស់នៅភូមិ ព្រៃតាញ៉យ ឃំុ ខ្សែត្រស្រុក កំពង់រោទ៍ ខេត្តស្វាយរៀង។
ជនសង្ស័យទី២.ឈ្មោះ យ៉ន ស្រីមំុ ភេទស្រី អាយុ១៩ឆ្នាំរស់នៅភួមិ ពោធិ៍ថ្មី ឃំុ ស្វាយតាយាន ស្រុក កំពង់រោទ៍ ខេត្តស្វាយរៀង។
សម្ភារៈដែលសមត្ថកិច្ចដកហូតបានរួមមាន៖
– ម្សៅក្រាមពណ៏សថ្លាចំនួន០២កញ្ចប់ធំសង្ស័យគ្រឿងញៀន។
– ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង។
ករណីនេះជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត៕




Post a Comment

0 Comments