Muyreal -News

Muyreal -News
Muyreal -News

ម្នាក់បានស្លាប់នឹង០៤នាក់ទៀតរងរបួសស្រាល ដោយសារឆក់ចរន្តអគ្គីសនី

ភ្នំពេញ៖ នៅវេលាម៉ោង១៧នឹង២០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីឆក់ចរន្តអគ្គីសនីបណ្ដាលអោយស្លាប់ម្នាក់និងរបួស០៤នាក់ )  នៅចំណុចផ្ទះជួល ផ្លូវបេតុង  ភូមិត្រពាំងសាលា  សង្កាត់ ពងទឹក ខណ្ឌដង្កោ  រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ៖
ទី១-ឈ្មោះ ជ័យ សុភា ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់) មុខរបរជាងផ្សាដែក ស្នាក់នៅផ្ទះកន្លែងកើតហេតុខាងលើ មានស្រុកកំណើត ភូមិចេក ឃុំចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ទី២-ឈ្មោះ សៀង សេត (រងរបួសស្រាល)
ទី៣- ឈ្មោះ សៀង ឡា (រងរបួសស្រាល)
ទី៤-ឈ្មោះ ជាង វាង (រងរបួសស្រាល)
ទី៥-ឈ្មោះ ហួត អៀវ (រងរបួសស្រាល)។

មុនពេលកើតហេតុជនរងគ្រោះខាងលើបាននាំគ្នាធ្វើទ្វាដែកចំនួន០១វង់ពេលធ្វើរួចរាល់បាននាំគ្នាសែងលើកដាក់លើរម៉កយកទៅអោយគេពេលកំពុងលើទ្វាដែកក៏ប៉ះនឹងខ្សែភ្លើងដាច់រលាត់ក៍បណ្ដាលឆក់តែម្ដង។

ហើយជនរងគ្រោះមានសភាពធ្ងន់ធ្ងរ មេជាងគេក៍ដឹកតាមរថយន្តផ្ទាល់ខ្លួនមកសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ពេលមកដល់លោកគ្រួពេទ្យបានជួយសង្គ្រោះតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

តាមការធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យជំនាញបានប្រាប់ថាជនរងគ្រោះឈ្មោះ ជ័យ សុភាព ពិតជាស្លាប់ដោយសារឆកចរន្តអគ្គីសនីពិតប្រាកដមែន ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកំណើត៕





Post a Comment

0 Comments