បុរសម្នាក់ដែលបំរើការងារនៅកាស៊ីណូហាទៀងមេហ្គាបានស្លាប់យ៉ាងអាណោចអាធ័មបំផុត

ខេត្តកំពត៖ បុរសម្នាក់ដែលបម្រើការងារជាបុគ្គលិកកាសុីណូហាទៀងវេហ្គាសដែលមានទីតាំងស្ថិតនៅជាប់ច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាកដែលមានទីតាំងស្ថិតក្នុងស្រុកកំពង់ត្រាចខេត្តកំពតត្រូវបានស្លាប់យ៉ាងវេទនាបំផុតនៅក្នុងបន្ទប់លេខ១០៥ជាន់ទី៣

សាកសពជនរងគ្រោះខាងលើត្រូវបានស្លាប់ដោយសារតែ
អគ្គីភ័យឆាបឆេះបណ្ដាលឱ្យជនរងគ្រោះស្លាប់គ្រៀមនៅក្នុងបន្ទប់កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩

ប្រភពមួយចំនួនបានឲ្យដឹងថាទោះបីជាមានព្រឹត្តការដ៍រន្ធត់ចិត្តបែបនេះក៏ដោយក៏បុគ្គលិកនិងសមត្ថកិច្ចមូលដ្ឋានហាក់បីដូចជាជួយលាក់បាំងព័ត៌មានជុំវិញនឹងការស្លាប់ជនរងគ្រោះនោះដែរសូម្បីតែឈ្មោះជនរងគ្រោះក៏គេមិនប្រាប់ផងតែក្រោមការស្រាវជ្រាវរបស់អ្នកសារព័ត៌មានទើបដឹងថាបុគ្គលិកជាជនរងគ្រោះឈ្មោះឆេងម៉ាឡៃភេទប្រុសអាយុ២៩ឆ្នាំនិងមានទីលំនៅរស់នៅភូមិធម្មវិន័យឃុំលំចងស្រុកសំរោងខេត្តតាកែវ

តើមានករណីនេះកើតដែរទេហើយហេតុអ្វីត្រូវលាក់បាំងព័ត៌មានអញ្ចឹងមហាជនមានចម្ងល់ជាច្រើនដែរសារព័ត៌មានមួយរៀលមិនអាចស្រាយបំភ្លឺបានឡើយ?


Post a Comment

0 Comments