អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបន្តចុះរៀបចំសណ្ដាប់ធ្នាប់និងអនាម័យ

ភ្នំពេញ ៖ ដោយមានការអនុញ្ញាតិ ពី លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ប៉ាង លីដា អភិបាលរង បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពី កម្លាំងអគ្គីភ័យខណ្ឌ និងប្រជាកាពារ ចុះរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងលាងសម្អាតផ្លូវ២០០៤។

ក្នុងឳកាសដឹកនាំផ្ទាល់ ការលាងសម្អាតផ្លូវខាងលើ លោក ប៉ាង លីដា បានមានប្រសាសន៍ថា ដោយមើលឃើញ កំណាត់ផ្លូវ២០០៤ មានដីកកជាប់នៅតាមចញ្ចើមសងខាងផ្លូវ និងមានសម្រាមផងដែរនោះ លោកក៏បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីកម្លាំងអគ្គីភ័យខណ្ឌ និងប្រជាកាពារ ចុះលាងសម្អាតតែម្តង។ ជាមួយគ្នានោះ ក៏បានរៀបចំសណ្តាប់ធ្នាប់ ដោយបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរំលោភយកចិញ្ចើមផ្លូវ ធ្វើអាជីវកម្ម ឲ្យចូលរួមសហការជាមួយសង្កាត់ និងជួយសម្អាតបរិស្ថាន ដើម្បីធ្វើឲ្យមូលដ្ឋាន មានសោភ័ណ្ឌភាពស្រស់បំព្រងឡើងថែមទៀត។
លោកអភិបាលរងខណ្ឌ ក៏បានថ្លែងអំណរគុណចំពោះក្រុមការងារ កម្លាំងប្រជាការពារ និងកម្លាំងរថយន្តអគ្គីភ័យខណ្ឌ ដែលបានចុះជួយបាញ់លាងសម្អាត ផ្លូវខាងលើ ផងដែរ៕





Post a Comment

0 Comments