ឱកាសល្អ!! កញ្ញា ពេជ្រ ចរណៃ ប្រកាសជ្រើសរេីស​ យុវជន​ចំនួន ២០០នាក់​ មកហាត់រៀន​ក្បាច់គុន​ល្បុក្កតោ និង​ ល្ខោន​ខោល ដោយមិនមានបង់ប្រាក់

នេះជាដំណឹងល្អសម្រាប់យុវជនយុវតីជំនាន់ក្រោយដែលចង់ចេះក្បាច់គុនល្បុក្កតោ និងល្ខោនខោល ដោយថ្មីៗនេះយោងតាមការបង្ហោះរបស់កញ្ញា ពេជ្រ ចរណៃ បានប្រកាសជ្រើសរេីស​ យុវជន​ចំនួន ២០០នាក់​ មកហាត់រៀន​ក្បាច់គុន​ល្បុក្កតោ និង​ ល្ខោន​ខោល ដោយមិនមានបង់ប្រាក់។ ដោយគោលបំណងនៃការស្វែងរកយុវជនដើម្បីហ្វឹកហាត់នេះ ដោយយុវជនអាចចូលរួមសម្តែងក្នុងព្រឹត្តិការណ៍​ ល្ខោនខោលខ្នាតធំ​ ឆ្នាំ២០២០ យុវជនយុវតីដែលរៀនចេះអាចយកទៅបង្ហាត់ដល់ក្មេងៗជំនាន់ក្រោយទៀតបាន។ ទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ រៀនតែថ្ងៃអាទិត្យ តែប៉ុណ្ណោះ ចាប់ពីម៉ោង៥ដល់ម៉ោង៦ យុវជនដែលចង់រៀនត្រូវមានអាយុចាប់ពី​ ១៥ឆ្នាំ​ ទៅ​ ៣៥ឆ្នាំ ទីតាំងហាត់រៀន​ នៅ​ ផ្ទះកាហ្វេវប្បធម៍​ ឬស្សីកែវ​។ នេះបើយោងតាមការប្រកាសរបស់ ពេជ្រ ចរណៃ បានសរសេររៀបរាប់ថា៖ “តោះជួយស៊ែរម្នាក់មួយ​ បេីខ្លាចបាត់បង​ (សិល្ប:បុរាណខ្មែរ​) ប្រកាសរេីស​ យុវជន​ចំនួន២០០នាក់​ មកហាត់រៀន​ ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​ និង​ ល្ខោន​ខោលខ្មែរ​ (ដោយមិនមានបង់ប្រាក់) គោល​បំណង​៖ ១/​ យុវជន​ដែលបានចូលហាត់រៀន​ និង​ បានដេីរជា(តួអង្គសម្ដែង)នៅក្នុងកម្មវិធី​ (ព្រឹត្តិការណ៍​ ល្ខោនខោលខ្នាតធំ​ ឆ្នាំ២០២០)ដែលផ្ដេីមកម្មវិធីដោយ​ លោកគ្រូ​ (ស៊ុប​ សក្ខ័រា)ប្រធានគណៈកម្មការ​។​ ២/​ យុវជន​ដែលបានហាត់រៀនចេះ​ គឺជាសរសរទ្រូង​និងជាបុគ្គលដ៏សំខាន់​ របស់ប្រទេសជាតិ​ ដែលអាចបង្ហាត់បង្រៀនកូនចៅជំនាន់ក្រោយបាន។ ៣/​ ការចូលរួម​ ហាត់រៀនដោយផ្ទាល់​ គឺជាការចូលរួមដ៏សំខាន់បំផុត​ ដែលអាច​ ថែរក្សា​ ការពារ​ លេីកស្ទួយ​ និង​ ផ្សព្វផ្សាយ​ សិល្ប:បុរាណខ្មែរ​។ ទទួលចុះឈ្មោះចូលរៀន​ ចាប់ពី​ពេលនេះទៅ រៀនក្នុងមួយអាទិត្យ​ តែមួយទេ​( គឺថ្ងៃអាទិត្យ​ )​ អាយុចាប់ពី​ ១៥ឆ្នាំ​ ទៅ​ ៣៥ឆ្នាំ​ ទទួលទាំង​ ពីរ​ ភេទ ម៉ោងចូលរៀន​ ៥:០០​ ដល់ម៉ោង​ ៦:៣០​ ចប់ ទីតាំងហាត់រៀន​ នៅ​ ផ្ទះកាហ្វេវប្បធម៍​ ឬស្សីកែវ​ទំនាក់ទំនងចុះឈ្មោះតាមរយះលេខ​:០៩៦​ ៩២៦​ ៧៧៧៧”៕​ ប្រភព៖ Khmernote TV

















Post a Comment

0 Comments