គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ពីជនភៀសខ្លួននៅជំរំមកក្លាយជាសេដ្ឋីប្រចាំស្រុកខ្មែរ

រឿងរ៉ាវរបស់អ្នកឧកញ៉ា ពុង ខៀវសែ មិនខុសពីអ្នកឧកញ៉ាគិត ម៉េង ប៉ុន្មាននោះទេ ដោយគាត់ ត្រូវបានជម្លៀសចេញពីជំរំ កម្ពុជា-ថៃ នៅឆ្នាំ ១៩៨០ ទៅកាន់ប្រទេសកាណាដា នៅរបបប្រល័យពូជសាសន៍។ ការងារដំបូងគាត់ គឺជាអ្នកដើរលក់ របស់កំប៉ិកកំប៉ុក ប៉ុន្តែគាត់បានឆ្លៀតសន្សំលុយកាក់ខ្លះ និងបន្ទាប់មកក៏បើករបរ ជាជាងមាស។ នៅឆ្នាំ ១៩៩១ គាត់ក៏បានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដោយបើកក្រុមហ៊ុន Canadia Gold & Trust ដើម្បីចរចារណ៍លក់មាស និង បម្រើសេវាកម្ម ធនាគារគារ និងរហូតដល់ឆ្នាំ ១៩៩៣ ធនាគារ Canadia ក៏លេចរូបរាងឡើង។

ឧកញ៉ា ពុង ខៀវសែ មានទំនុកចិត្តខ្ពស់ណាស់ មកលើប្រទេសដើមកំណើតរបស់ខ្លួន ហើយបើទោះបីជានៅសម័យនោះ​ មានសម្ពាធច្រើន មិនថាផ្នែក នយោបាយ ឬ សន្តិសខុសឡើយ ក៏គាត់ប្រឹងជំនះផ្តល់សេវាកម្មធនាគារអោយបានល្អបំផុត។ នៅឆ្នាំ​២០០០ ជាង គាត់បំបែកក្រុមហ៊ុនជាពីរ មួយធនាគារ Canadia និង មួយទៀតគឺ Overseas Cambodia Investment Company (OCIC) ដែលកាន់កាប់គម្រោងផ្សេងទៀត ដែលមិនទាក់ទងនឹងលុយ។

ដោយសារគាត់មានលុយស្រាប់ ហើយគាត់មានមុខមាត់ក្នុងសង្គម និង ស្គាល់គេច្រើននោះ វាបានជួយអោយក្រុមហ៊ុន OCIC ទទួលបានគម្រោងវិនិយោគធំៗជាច្រើន ដែលមានដូចជា សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្សារទំនើប សូរិយា ភូមិវប្បធម៌នៅសៀមរាប មជ្ឈមណ្ឌលវប្បធម៌ភ្នំពេញ សណ្ឋាគារឯករាជ្យ និង បូរីចំការមនជាដើម។ គម្រោងចុងក្រោយដ៏ធំបំផុត ដែលក្រុមហ៊ុនគាត់កាន់ មានដូចជា កោះពេជ្យ ទីក្រុងអូឡាំព្យា ទីក្រុងរណបនៅជ្រោយចង្វារ និង អាកាសយានដ្ឋានភ្នំពេញថ្មី ដែលមានតម្លៃគម្រោងវិនិយោគ 1.5 ប៊ីលានដុល្លារសហរដ្ឋអាមេរិច។

មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់គាត់ មានបុគ្គលិក 15 000 នាក់ឯណោះ ចំណែកតម្លៃខ្លួនក្រុមហ៊ុនរបស់គាត់វិញ ស្ថិតនៅខ្ទង់ ១០ ប៊ីលាន ដុល្លារសហដ្ឋអាមេរិច។ ពេលសួរថា ពេលណាបានគាត់ចង់ចូលនិវត្តន៍ពីសារព័ត៌មានរបស់ Cambonomist គាត់បានឆ្លើយតបថា " ខ្ញុំ​​មាន​​អំរែក​​ធ្ងន់​​ណាស់​​សម្រាប់​បុគ្គលិក​របស់​ខ្ញុំ​ប្រមាណ​ជាង ១​ម៉ឺន ៥ពាន់​នាក់ និង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​ខ្ញុំ។ ដូច្នេះ ខ្ញុំ​មិន​អាច​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​ប្អូនថា ខ្ញុំ​ចូល​និវត្តន៍​ពី​ការងារ​មុខ​ជំនួញ​របស់​ខ្ញុំ​នៅ​ពេល​ណា​នោះ​ឡើយ"៕
https://www.facebook.com/CamboFinance/photos/a.501529850341749/704646060030126/?type=3&theater

Post a Comment

0 Comments