ស្រ្តីទាស់កូនខ្ចីក្រោយសម្រាលមានពិតមែនដែររឺទេ? ស្រ្តីស្គមរីងរៃ គ្មានទឹកដោះឲ្យកូនបៅ ឬជួបបញ្ហាសុខភាពផ្សេងក្រោមសម្រាលកូន ភាគច្រើនបណ្តោលមកពីកង្វះអាហារូបត្ថម្ភ និងគ្មានអនាម័យពេលសម្រាលជាដើម។ តាមពិតទៅខាងក្រោមនេះ គឺជាប្រភេទនៃការទាស់ និងមូលហេតុ៖
១.ទាស់បែកស្រកា៖ ការទាស់បែបនេះ អាចបណ្តោលមកពីការទទួលរបបអាហារគ្មានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ដែលធ្វើស្បែក និងបែកស្រកា។
២.ទាស់មានអាការគ្រុន៖ ភាគច្រើនការទាស់បែបនេះ អាចបណ្តោលមកពីការសម្រាលគ្មានអនាម័យត្រឹមត្រូវ នៅផ្ទះ រឺឆ្មបបុរាណ ព្រោះដៃឆ្មបដែលគ្មានជំនាញមិនស្អាត ដែលធ្វើឲ្យមេរោគចូលទៅក្នុងស្បូន ឬការយកសុកចេញមិនអស់។
៣.ទាស់ដំណេក៖ ក្រោយពេលសម្រាលកូនហើយភ្លាម ស្ត្រីគ្រប់រូបត្រូវតមរួមភេទយ៉ាងតិចបំផុត ៣ខែ ដើម្បីឲ្យស្បូនត្រលប់មកភាពដើមវិញ។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើការរួមភេទ ខណៈដែលស្បូនមិនទាន់ជាសះស្បើយ អាចបណ្តោលឲ្យរបួសក្លាយ ហើយកើតអាការផ្សេង។
៤.ទាស់មានសភាពស្គមរីងរ៉ៃ៖ ការទាស់បែបនេះ អាចបណ្តោលមកពីស្ត្រីតមអាហារជ្រុល ធ្វើឲ្យរាងកាយមិនអាចទទួលសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយរាងកាយប្រែជាគ្មានសាច់ឈាមឡើយ។
៥.ទាស់ស្ពឹកអវយវៈ ទាស់ប្រភេទនេះភាគច្រើនកើតមាននៅលើជើងខាងឆ្វេង ហើយរីករាលដាលទៅខាងស្តាំ និងដៃទាំង២តែម្តង។ អាការទាស់បែបនេះក៏អាចបណ្តោលមកពីមូលហេតុដូចចំណុចទី២ដែល គឺការសម្រាលគ្មានអនាម័យត្រឹមត្រូវ ដែលធ្វើឲ្យរោគជ្រៀតចូលទៅក្នុងសរីរាង្គបន្តពូជ៕
0 Comments