បុរសម្នាក់បានដេកស្លាប់​ នៅក្នុងអង្រឹង​ តែមិនទាន់មូលហេតុច្បាស់​

បាត់ដំបង​៖ មានករណីមនុស្សស្លាប់វេលាម៉ោង២០និង៣០នាទី ថ្ងៃអាទិត្យ ១៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំនុចក្រុមទី៧ ភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្ កែខេត្តបាត់ដំបង ។

សាកសពរងគ្រោះឈ្មោះ ចន្ទ យ៉ន់ អាយុ២៧ឆ្នាំ ភេទប្រុស លំនៅដ្ឋាន ក្រុមទី១៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងខេត្តបាត់ដំបង ជាសន្តិសុខយាមការដ្ឋានជួសជុលផ្លូវជាតិលេខ៥ ។

បេីតាមព័ត៍មានទទួលបាន​ ពីឈ្មោះ គឹម ពិសី​ ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅក្រុមទី៧ ភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៦និង៣០នាទី ពេលដែលខ្លួនកំពុងកាប់ឆ្ការព្រៃខាងក្រោយផ្ទះបានឃើញឈ្មោះ ចន្ទ យ៉ន់ ភេទប្រុស អាយុ២៧ឆ្នាំ ជាសន្តិសុខយាមការដ្ខានក្បែរផ្ទះខ្លួន ដើរកាន់កំប៉ុងគោជល់មួយកំប៉ុង មកអង្គុយក្នុងអង្រឹងដែលចងនៅសំយ៉ាបផ្ទះរបស់ខ្លួន ហើយនិយាយទូរស័ព្ទរួចក៏ដេកក្នុងអង្រឹង ក្រោយមកលឺគេថាឈ្មោះ យ៉ន់ នេះស្លាប់ហើយ បន្ទាប់មកខ្លួនដើរមកមើលឃើញជនរងគ្រោះស្លាប់ក្នុងអង្រឹងមែន។

តមការសន្និដ្ឋានជំនាញពេទ្យថា បានស្លាប់ដោយគាំងបេះដូង សពបានប្រគល់អោយឪុពុកបង្កើតឈ្មោះ តុងអ៑ន និង បងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕​ 


Post a Comment

0 Comments